ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​ដួល​សន្លប់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២និង ៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ធ្នូ ២០១២ បុរស ម្នាក់ផឹកស៊ីស្រវឹង ជិះម៉ូតូទៅបុកខឿនចិញ្ចើមផ្លូវសន្លប់ស្តូកស្តឹង ស្ថិតនៅមុខវត្តព្រះបារមីវង្គ ដ្ឋបូរី តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិបឹងឈួក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ ឃើញបុរសម្នាក់ស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូស្មាសស៊េរី២០០៥ ពណ៌ខ្មៅ តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើ បានរេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ បណ្តាលឲ្យដួលសន្លប់ ស្តូកស្តឹង ទាំងពាក់មួកការពារសុវត្ថិភាពជាប់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅគ្លីនិកឯកជន ចំណែកម៉ូតូក៏ត្រូវយកទៅរក្សាទុកនៅគ្លីនិកដែរ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close