ស្គាល់គ្នា តាម FACEBOOK ណាត់ជួបគ្នា ដាក់ថ្នាំរំលោភបានសម្រេច

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២២ មេសា ២០១៥) ៖ យុវជនម្នាក់ ដែលជានិស្សិត ឆ្នាំទី៣ ផ្នែកអក្សរសាស្ត្រ អង់គ្លេស ត្រូវបាន ប៉ូលីស ចាប់ខ្លួន ពីបទ រំលោភ នារីវ័យក្មេង ម្នាក់ បានសំរេច ហើយគំរាម ចង់រំលោភម្តងទៀត។ [ អានបន្ត ]

តាមប្រភពពត៌មាន បានអោយដឹងថា យុវជនខាងលើ បានស្គាល់គ្នា ជាមួយនារីរងគ្រោះ តាមរយៈ Facebook ហើយបាន Chat លេងជាមួយនាង ជាញឹកញាប់ រហូតបាន ណាត់ជួបគ្នា ចូលច្រៀង ខារ៉ាអូខេ ពួកគេ ទាំង២នាក់ បានផឹកស៊ី ស្រវឹង ហើយ ជនល្មើសបាន លួចដាក់ថ្នាំ ហើយរំលោភ បានសំរេច ចំនួន ៣ដង ។

ក្រោយមក រំលង បានប៉ុន្មានថ្ងៃ ជនល្មើស ចង់រំលោភ នារីរងគ្រោះម្តងទៀត បានធ្វើការ គំរាម បង្ហោះ វិដេអូ​ រួមរក្ស័ ចូល ទំព័រ Facebook ទើបនារីរងគ្រោះ ដាច់ចិត្ត ទម្លាយ រឿងរ៉ាវ ប្រាប់ឪពុកម្តាយ ហើយប្តឹង អោយចាប់ខ្លួន ជនល្មើស ចាត់ការ តាមផ្លូវច្បាប់៕

N3

 

Related Articles

Back to top button
Close
Close