ភ្លៀង​មួយ​មេ​ធំ​បង្ករ​ឱ្យ​ធ្លាក់​ដុំ​ទឹក​កក ​និង​បាក់​ដើម​ឈើ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ (មានវីដេអូ)

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ​ (២៣ មេសា ២០១៥) ៖ បន្ទាប់​ពី​អាកាសធាតុ​បាន​ឡើង​កំដៅ​ខ្លាំង អាច​រហូត​ទៅ​ដល់​លើសពី​៤០​អង្សារ​សេ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​ នៅ​ល្ងាច​ថ្ងៃទី​២២​មេសា​ មាន​ ភ្លៀង​មួយ​មេ​​ធំ​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​បង្ករ​ឱ្យមាន​​ធ្លាក់​ដុំ​ទឹក​កក​​ផងដែរ​។  [ អានបន្ត ]

យោង​តាម​ការ​បង្ហោះ​ឱ្យដឹង​នៅលើ​គេហទំព័រ​របស់​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា ភ្លៀង​មាន​ធ្លាក់ដុំ​ទឹក​កក​នៅក្នុង​ខណ្ឌ​សែន​សុខ​ បើតាមវីដេអូ​ដែល​​​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​អះអាង​ថា​ នៅ​ខេត្ត​សៀមរាប ក៏មានភ្លៀងធ្លាក់​ដុំ​ទឹកកកនេះដូចគ្នា។

ស្របពេល​ដែល​មាន​ភ្លៀង​មួយ​មេ​ធំ​នេះ ក៏​មាន​ខ្យល់​កន្ត្រាក់​យ៉ាងខ្លាំង​ផង​ដែរ ហើយ​បាន​ធ្វើឱ្យ​បាក់​ដើមឈើ​នៅ​របង​សាលា​ភាសាបរទេស​១​ដើម និង​ដើមឈើ​១​ដើម​ទៀត​បាន​បាក់​សង្កត់​លើ​រថយន្ត​១​គ្រឿង​នៅ​មុខ​ក្រសួង​ការងារ​ផង​ដែរ​៕​

N4

Related Articles

Back to top button
Close
Close