ឆេះ​អគារ​ខុន​ដូ​កម្ពស់​២៤​ជាន់ នៅ​ប្រទេស​អង់គ្លេស​ស្លាប់​មនុស្ស​១២​នាក់

សារព័ត៌មាន​ Cambodia News/

ឡុង​ដ៍ (១៥ មិថុនា ២០១៧) ៖ សារព័ត៌មាន Telegraph ចេញផ្សាយ​ថា មនុស្ស​យ៉ាងតិច​ចំនួន​១២​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​៧៩​នាក់​ផ្សេងទៀត​របួស និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងករណី​អគ្គិភ័យ​ឆាបឆេះ​អគារ​ខុន​ដូ​កម្ពស់​២៤​ជាន់​មួយកន្លែង​នៅ​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​ប៉ូលិស​នៃ​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹងថា អគារ​ខាងលើនេះ​មានឈ្មោះ Grenfell Tower ស្ថិតនៅក្នុង​សង្កាត់ North Kensington ភាគ​ខាងលិច​ទីក្រុង​ឡុង​ដ៍ ដែល​ត្រូវបាន​គេ​រាយការណ៍​ថា បាន​ទទួលរង​ការឆាបឆេះ​កាលពី​វេលា​ម៉ោង​១ និង​១៦​នាទី​យប់​ថ្ងៃ​ពុធ​នេះ (​ម៉ោង​ក្នុង​តំបន់​) ចាប់តាំងពី​ជាន់​ទី​ពីរ​រហូតដល់​ជាន់​លើ​បំផុត ហើយ​ក្រុម​ពន្លត់​អគ្គិភ័យ​ដល់​ទៅ​ជាង​២០០​នាក់ បាន​ចូលរួម​ពន្លត់​គ្រោះ​អគ្គិភ័យ​ដ៏​ធំ​សម្បើម​នេះ​។​

ទោះជា​យ៉ាងណា​ប៉ូលិស​បញ្ជាក់ថា ចំនួន​អ្នក​បាត់បង់​ជីវិត​ទំនងជា​នឹង​បន្ត​កើនឡើង ដោយ​សម្អាងថា​មនុស្ស​ជាច្រើន​នាក់​ទៀត នៅ​កំពុង​បន្ត​បាត់​ខ្លួន​នៅឡើយ ដែល​ត្រូវគេ​សង្ស័យថា បាន​ជាប់​ខ្លួន​នៅក្នុង​អគារ​កើតហេតុ ខណៈ​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​នៅ​មិនទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ​ទេ ស្រប​ពេលដែល​ការស៊ើបអង្កេត បាននិងកំពុង​ធ្វើឡើង​៕

4

Related Articles

Back to top button
Close
Close