លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​គណៈ​កម្មាធិការ​នា​យក ​និង​ប្រធាន ​ក.អ.ក អាណត្តិ​ទី​៥​

សារព័ត៌មាន​​ Cambodia News​/

អត្ថ​បទ​៖ ហេង នាង​/

ភ្នំ​ពេញ​ (២៨ មេសា ២០១៥) ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ សមាជិកក្លឹបអ្នកកាសែតកម្ពុជា ​ជាង​ ៣០០ នាក់មកពីស្ថាប័ន​ព័ត៌​មាន​នានា​នៅកម្ពុជា បាន​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើសគណៈកម្មាធិការនាយក និងប្រធាន ក.អ.ក  អាណត្តិទី៥។ [ អានបន្ត ] 

លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើសគណៈកម្មាធិការនាយក និងប្រធាន ក.អ.ក  អាណត្តិទី៥នេះ​ លោក ប៉ែន បូណា និពន្ធនាយកផ្នែកព័ត៌មាន ទូរទស្សន៍ PNN បានជាប់​ជាប្រធានក្លឹបអ្នកកាសែតកម្ពុជាថ្មី​ ជំនួសលោក ប៉ែន សមិទ្ធិ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០១៥​​​ កន្លងទៅ​។ ​

លោក ប៉ែន បូណា ទទួលបានការបោះឆ្នោតគាំទ្រ ១៣៤សំឡេង ​​ដោយ​លោក ឆាយ សុផល មានសំឡេងគាំទ្រ ១២៥ សំឡេង​ត្រូវ​បាន​តែង​តាំង​ជា​នាយក​ប្រតិបត្តិ ចំ​ណែក​​ លោក​ ពុយ គា​ អ្នក​ឆ្លងឆ្លើយ​សារព័ត៌មាន​ជប៉ុន​ក្យូ​ដូ ដែលទទួលបានសំឡេងគាំទ្រ ១១៧សំឡេង ត្រូវ​បាន​តែង​តាំង​ជាអគ្គលេខាធិការក្លឹប​។

គួបញ្ជាក់ផង​ដែរ ការបោះឆ្នោតជ្រើសប្រធានថ្មី និ​ង​គណៈ​កម្មាធិការ​នាយ​ក​ក្លឹប​អ្នក​កាសែត​កម្ពុជា​ (កអក) នៅថ្ងៃទី២៨មេសានេះ  ធ្វើឡើង បន្ទាប់​ពី​លោកប៉ែន សមិទ្ធិ បានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០១៥​ ដោយ​រោគា​ពាធ  ក្នុងជន្មានុ ៥៥ ឆ្នាំ៕

(លោក ប៉ែន បូណា) (លោក ឆាយ សុផល) (លោក ពុយ គា)
(លោក ប៉ែន បូណា) (លោក ឆាយ សុផល) (លោក ពុយ គា)

 

Related Articles

Back to top button
Close
Close