ឆេះផ្ទះនៅសង្កាត់ភ្នំពេញថ្មី ស្លាប់១គ្រួសារ (មានវីដេអូ)

សារព័ត៌មាន Cambodia News/

ភ្នំពេញ ( ២១​ ឧសភា ២០១៥) ៖ យ៉ាងតិចមានមនុស្ស៤នាក់ គឺប្តីប្រពន្ធ និង​កូន​ស្រី២នាក់ទៀត បានស្លាប់យ៉ាង អាណោចអាធម ក្នុង​អណ្តាត​ភ្លើង​ដ៏សន្ធោសន្ធៅ ដែល អគ្គិភ័យឆាបឆេះ លំនៅដ្ឋាន របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៣ខ្នង នៅ ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥នេះ ។ [ អានបន្ត ]

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាល ពី​វេលា​ម៉ោង​៤​និ​ង​៣០​នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចផ្លូវ៩២ ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជាជំហានដំបូង ​អគ្គិភ័យនេះអាចបណ្តាល មក​ពីទុស្សេខ្សែភ្លើង ផ្តើមចេញពីផ្ទះសង់អំពីឈើលើ ថ្មក្រោម របស់​ជនរង​គ្រោះ និងរាលដាលឆាបឆេះ បន្តទៅលំនៅដ្ឋានចំនួន២ទៀត ។

ដោយសារស្ថានភាពភ្លើង មានលក្ខណៈសន្ធោសន្ធៅខ្លាំង ការ​ជួយ​អន្តរាគមន៍​មិន អាចទប់សភាពការណ៍បាន ក៏បណ្តាលឲ្យមនុស្ស៤នាក់ បានស្លាប់ ទាំងគ្រួសារ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់រួមមានឈ្មោះ គឹម ចាន់​រ័ត្ន អាយុ៣៧ឆ្នាំ ​ជាប្តី , ឈ្មោះ សែន សុផល អាយ៣៦ឆ្នាំ ​ ជាប្រពន្ធ, ឈ្មោះ គឹម ណារី ភេទស្រី អា១០ឆ្នាំ និងឈ្មោះ គឹម សួស្តី ភេទស្រី អាយុ៨ឆ្នាំ ត្រូវជាកូន៕

N1

Related Articles

Back to top button
Close
Close