​សម្ដេច​​តេ​ជោ ​នឹង​​ជួប​​បេក្ខជន​​ប្រឡង ​បាន​​និទ្ទេស​A ​ជាង ​៤០០​​នាក់​ នៅ​​ថ្ងៃ​​ទី​​២១ ​កញ្ញា​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៤ កញ្ញា ២០១៦) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងជួបបេក្ខជនប្រឡងបាននិទ្ទេសA ចំនួន ៤០៥នាក់ ក្នុង សម័យប្រឡង សញ្ញាប័ត្រមធ្យមសិក្សា ទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២២ សីហា ២០១៦ នៅម៉ោង ៨៖៣០នាទី ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ នាវិមានសន្តិភាព ។

សម្ដេចតេជោ បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកញ្ញានេះថា “សូមក្រសួង អប់រំយុវជន និងកីឡា ព្រមទាំងអភិបាលរាជធានីខេត្ត ទាំងអស់ដែលមានសិស្ស ប្រឡងជាប់និទ្ទេសA រៀបចំឲ្យ បានល្អ នូវការធ្វើដំណើរ និងការស្នាក់នៅធានា ឲ្យបាននូវសុវត្ថិភាព ពិសេសសិស្សមកពីខេត្ត។ឆ្លៀតយក ឱកាស នេះ សូមចូលរួមអបអរសាទរចំពោះក្មួយៗ ដែលប្រឡងជាប់ទាំងអស់ នៅទូទាំងប្រទេសនិងសំដែង ការសោកស្ដាយចំពោះក្មួយៗ ដែលប្រឡងមិនជាប់ ហើយសង្ឃឹមថា ក្មួយៗនឹងប្រឹងរៀនដើម្បី ប្រឡងនៅ ឆ្នាំក្រោយទៀត” ។

សូមរំលឹកថា ដំណើរការសំណេរនៃការប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ មានបេក្ខជនបានចុះឈ្មោះ ប្រឡងសរុបចំនួន ៩៣ ៧៥២ នាក់ ស្រី ៤៥ ២៣៧ នាក់ និង មាន មណ្ឌលប្រឡងចំនួន ១៥៧ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន ១១៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ៤២ មណ្ឌល ត្រូវជា ៣ ៧៨១ បន្ទប់ ទូទាំងប្រទេស ។

បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ៤០៥ នាក់ និទ្ទេស B មានចំនួន ២ ៨០១ និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។បេក្ខជនប្រឡងជាប់ក្នុង សម័យប្រឡងឆ្នាំ២០១៦នេះ មានចំនួន ៥៥ ៧៥៣នាក់ ត្រូវជា ៦២,១៨% នៃបេក្ខជនវត្តមានចំនួន ៨៩ ៦៦១នាក់ ។

ក្នុងនោះ បេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៨ ៤១៥នាក់ ត្រូវជា ៥៧,២៨% នៃបេក្ខជនចំនួន ៦៧ ០៧១នាក់ និងបេក្ខជនប្រឡងជាប់ ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧ ៣៣៨នាក់ ត្រូវជា ៧៦,៧៥% នៃបេក្ខជនចំនួន ២២ ៥៩០នាក់ ៕

1

Related Articles

Back to top button
Close
Close