សិស្សស្រីម្នាក់ត្រូវ សិស្សប្រុសម្នាក់វៃដំក្នុងថ្នាក់រៀន (មាន​វីដេអូ)

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៥ ឧសភា ២០១៥) ៖ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ​​មាន​វីដេអូមួយមាន​រយៈពេល​បីនាទី​ជាង​ ​បង្ហាញពីសកម្មភាព ​អំពើ​ហិង្សា​​មួយ ​​ក្នុងថ្នាក់រៀន​ នៅ​វិទ្យាល័យ​ដំដែក ខេត្តសៀមរាប ដោយ​សិស្ស​បុ្រសម្នាក់ បានដាល់ទៅលើ សិស្សស្រីម្នាក់ទៀតចំនួន៣ដៃ ហើយ​បាន​អុក​កែង ពីលើកញ្ចឹងក បណ្តាល​ឱ្យ​នាង​ស្រែក​យំ​ពេញ​ថ្នាក់​រៀន។ [ អានបន្ត ]

ក្រោយ​មក​​ក្រសួងអប់រំ យុវជន និងកីឡា កាល​ពី​ថ្ងៃអាទិត្យ បាន​ចេញ​លិខិត​មួយ​ច្បាប់ ដោយស្នើឱ្យវិទ្យាល័យដំដែក ស្ថិតនៅឃុំដំដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដាក់ពិន័យដល់សិស្សប្រុសមាឌធំម្នាក់ ដែល​បាន​វាយ​ដំ​ទៅ​លើសិស្សស្រីម្នាក់ទៀត នៅ​ក្នុង​ថ្នាក់​រៀន​របស់​ពួក​គេ។

​​សេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែល​ចុះ​នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​ បានស្នើឱ្យ វិទ្យាល័យដំដែក បង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីមានវិធានការអប់រំ ចំពោះអ្នកប្រព្រឹត្តខុស ទៅតាមកម្រិតកំហុស ដោយណែនាំស្តីបន្ទោស ចុះក្នុងសៀវភៅសិក្ខាគារិក ហើយ​ព្រមាន​ជា​លាយ​​លក្ខណ៍អក្សរ និង តម្រូវឱ្យសិស្ស ដែលប្រព្រឹត្តកំហុសនោះ ធ្វើ​ការ​ងារពលកម្មបម្រើសហគមន៍ នៅក្នុងវិទ្យាល័យដំដែក ក្នុង​គោល​ដៅ​កុំ ឱ្យ​ទង្វើបែបនេះ កើតឡើងនៅពេលក្រោយៗទៀត និង​ចៀស​វាង​សិស្ស​ដទៃ​ទៀត​យកតម្រាប់តាម៕

N3N2

 

 

Related Articles

Back to top button
Close
Close