ក្មេងប្រុស ២នាក់បងប្អូនភ្លោះ ត្រូវឪពុកបង្ខំឲ្យដើរសុំទាន រកលុយដើម្បីទិញស្រាផឹក (មាន​វីដេអូ)

សារព័ត៌មាន​ Cambodia News/

ហ្វេសប៊ុក (២៥ ឧសភា ២០១៥) ៖ វីដេអូដ៏គួរឲ្យខ្លោចចិត្តមួយ ត្រូវបានបង្ហោះ​នៅលើ បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បង្ហាញអំពី ការសាកសួរ របស់បុរសចិត្តធម៌ម្នាក់ ទៅកាន់ក្មេងប្រុស ដ៏កម្សត់២នាក់បងប្អូនភ្លោះ ដែលពួកគេ ត្រូវបានប្រទះឃើញ ដេកនៅតាមចិញ្ចើមផ្លូវ យ៉ាងកណ្តោចកណ្តែង និងគួរឲ្យអាណិតបំផុត។ [ អានបន្ត ]

តាម​រយៈវីដេអូ​ ដែល​មាន​រយៈពេល​ ២នាទី​កន្លះ ក្មេងប្រុស ដ៏កម្សត់២នាក់បងប្អូនភ្លោះបាន​និយាយ​ថា ឪពុកបង្ខំឲ្យដើរសុំទាន រកលុយដើម្បីទិញស្រាផឹក ហើយ​និយាយ​ប្រាក់​កូន​ថា យប់កន្លែងណា ដេកកន្លែងហ្នឹងទៅ​ និង​បាន​ប្រាប់​ទៀត​ថា ទាល់​តែ​ដើរសុំទានមិន​បាន​ ១០.០០០រៀល ទើប​ឲ្យ​ចូល​ផ្ទះ បើ​ដើរសុំទានមិន​បាន​ម្នាក់ ១០.០០០រៀល​​អត់ឲ្យ​ចូល​ផ្ទះទេ៕

N1

 

 

Related Articles

Back to top button
Close
Close