ភាពយន្តខ្មែរមួយ រងការរិះគន់ថា ចម្លងពីបរទេសទាំងស្រុង (មាន​វីដេអូ)

សារព័ត៌មាន Cambodia News​/

ភ្នំ​ពេញ​ (២៧ ឧសភា ២០១៥) ៖ ​ភាពយន្ត​ខ្មែរ​មួយ ដែល​កំពុងតែធ្វើការ​ចាក់​បញ្ចាំង​ក្នុង​ស្ថានីយ៍ទូរទស្សន៍​ខ្មែរ ប៉ុស្តិ៍​លេខ​៩ ​​ប្រៀបធៀប​ជាមួយនឹង​ភាពយន្ត​កូរ៉េ​បង្ហោះ​លើ​​បណ្តាញ​សង្គម​ ​ត្រូវបាន​គេ​មើលឃើញថា គឺ​សម្តែង​​តាម​ភាពយន្ត​គេ​ទាំងស្រុង​តែម្តង​។​

បន្ទាប់​ពី​បង្ហោះវីដេអូភាពយន្ត​ ដែល​កាត់ត​ដោយ​ប្រិយ​មិត្ត​​ក្នុង​​បណ្តាញ​សង្គម​ បានធ្វើ​ឲ្យ​មានការ​រិះគន់ យ៉ាង​ចាស់ដៃ ​ពី​អ្នក​និយម​​លេង Facebook ចំពោះ​ការចម្លង​ពី​បរទេស មក​កាឡៃ​ធ្វើជា​របស់ខ្លួន។

ភាពយន្ត​ខ្មែរ​ដែល​កំពុង​ទទួលបាន​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ថា បាន​ចម្លង​ពី​គេ​ទាំងស្រុង​នេះ​មាន​ចំណងជើង​ថា “​រា​ជនី​ឆ្នើម​” ចំណែកភាពយន្តកូរ៉េ​ ដែល​​ប្រិយ​មិត្ត​​ក្នុង​​បណ្តាញ​សង្គម ធ្វើ​ការ​ប្រៀបធៀប​មាន​ចំណងជើង​ថា “បេះដូងស្រី​ឆ្នាស់​”​៕

NP

 

 

Related Articles

Back to top button
Close
Close