បុរស​ពីរ​នាក់​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​រង​របួស​ធ្ងន់​ទាំង​ពីរ​នាក់​

ភ្នំពេញ​៖កាលពី​វេលា​ម៉ោង​៣​និង​០០​នាទី​ទៀបភ្លឺ ថ្ងៃទី១៤ កុម្ភៈ មាន​អំពើ​ហិង្សា​មួយ​បាន​ផ្ទុះឡើង​ដោយសារ​តែ​មាន​បុរស​ពីរ​នាក់​ ម្នាក់​ជា​ជនជាតិ​វៀតណាម​និង​ម្នាក់ទៀត​ជា​ជន​ជាតិខ្មែរ​បាន​វាយតប់​គ្នា​ រហូតដល់​រង​របួស​ធ្ងន់​បែក​ក្បាល​ហូរ​ឈាមរហូត​​សន្លប់​បាត់ស្មារតី​រៀង​ ៗ នៅ​ចំណុច​លើ​ សួន​រង្វង់​មូល​កាំភ្លើង​គួច​ក្រ​ណុង ខាងលិច​គល់​ស្ពាន​ជ្រោយចង្វា ស្ថិត​ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​។​

​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​អ្វី​ឡើយ​ដែល​បណ្ដាល​ឲ្យ ​បុរស​ពីរ​នាក់​ខាង​លើ​នេះ​បាន​វាយតប់​គ្នា​រហូតដល់​ថ្នាក់​រង​របួស​ធ្ងន់​ បែក​ក្បាល​ហូរ​ឈាម​រហាម​វិ​ស​នឹង​ធ្វើ​ឲ្យ​បាត់​បង់ជីវិត​ថែមទៀត​។​តែ​ទោះជា ​យ៉ាងណា​បុរស​ទាំងពីរ​នាក់​នេះ​យើង​ពុំ​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ តែ​ដោយ​សារ​តែ​ពួកគេ​បាន​សន្លប់​បាត់ស្មារតី​ទៅ​ហើយ​។​ ​

បច្ចុប្បន្ន​បុរស​ទាំងពីរ​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​រង់ចាំ​ពេល​ដែល​បុរស​ទាំងពីរ​នាក់​ ខាង​លើ​ដឹងខ្លួន​ជាសះស្បើយ​ដើម្បី​នាំ​យក​មក​ស្នាក់​ការ​ប៉ុស្តិ៍​ធ្វើការ​ សាកសួរ​អំពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​មានការ​វាយតប់​គ្នា​បែបនេះ​៕​ ហេង នាង​

art8.2art8.6

Related Articles

Back to top button
Close
Close