ពីរ​នាក់ ​​ប្តី​​ប្រពន្ធ​ ​ជន​ជាតិ​​វៀត​ណាម ​​ព្រួត​​វាយ​​ ក្មេង​​ប្រុស​​១៣​​ឆ្នាំ​​ (មានវីដេអូ)​

សារព័ត៌មាន​យុវវ័យថ្មី​/

​ភ្នំ​ពេញ​ (០៨ មិថុនា ២០១៥) ៖ ពីរនាក់ប្តីប្រពន្ធជាជនជាតិវៀតណាម ឈ្លោះប្រកែកជាមួយស្ត្រីម្នាក់ ជាជនជាតិ វៀតណាមដូចគ្នា បានចាប់ក្មេងប្រុសអាយុ១៣ឆ្នាំ វាយនិងយកជើងធាក់ក្បាល ផ្ទុបទៅផ្លូវបេតុងសន្លប់ កាលពីវេលាម៉ោង៦និង១០នាទី ព្រលប់ថ្ងៃទី៧ មិថុនា តាមផ្លូវបុរី៩៩៩ ភូមិចំរើនផល សង្កាត់ស្ទឹងមានជ័យ ខណ្ឌចំការមន  ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពីរនាក់ ប្តីប្រពន្ធដែលជាជនបង្ក ហើយបុរសជាប្តី មិនស្គាល់អត្តសញ្ញាណ ដោយស្ត្រីជាប្រពន្ធ មានកូនអាយុ២ខួបម្នាក់ បានឈ្លោះប្រកែកជាមួយស្ត្រី ដែលជាម្តាយក្មេងប្រុសរងគ្រោះ ជេរដៀមដាមគ្នា ឃើញឈ្លោះប្រកែកគ្នាបែបនេះកូនប្រុសអាយុ១៣ឆ្នាំ បានកាន់បំពង់ទីបទុកជួយម្តាយ ក៏ត្រូវបុរសជាប្តី ស្ទុះទៅដណ្តើមយក និងវាយក្មេងប្រុសជាច្រើន ដៃ ជើង រួចយកជើងធាក់ ក្បាលផ្ទុបទៅផ្លូវបេតុង។ ចំណែកស្ត្រីជាប្រពន្ធបាន យកជ្រញ់ទៅវាយក្បាល ក្មេងប្រុសនេះថែមទៀត បណ្តាលឲ្យសន្លប់ស្តូកស្តឹង ។

ក្រោយពេលកើតហេតុ ក្មេងប្រុសដែលរងរបួសត្រូវ បានស្ត្រីជាម្តាយយកទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំណែកស្ត្រីជាអ្នកបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំនៅប៉ុស្តិ៍បឹងទំពុនដើម្បី កសាងសំណុំរឿងចាត់ការតាមច្បាប់ ដោយឡែក បុរសជាប្តីបានរត់គេចខ្លួន ៕

N1

 

Related Articles

Back to top button
Close
Close