​បុរស​ម្នាក់ ត្រូវខ្មាន់កាំភ្លើង បាញ់ប្រហារស្លាប់​ភ្លាមៗ

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ (១៥ មិថុនា ២០១៥) : ខ្មាន់កាំភ្លើង​ពីរ​នាក់ បាន​បាញ់ប្រហារ​បុរស​ម្នាក់ឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ កាលពី​វេលា​ម៉ោងជាង ៧ យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ហាង​គុយទាវ​ឆ្នាំងភ្លើង សឹង​ហ៊ឹ​ភ្នំពេញ ស្ថិត​តាមផ្លូវ​លេខ​៦៣ កែង​ផ្លូវ​៣៩២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។​

បុរសរងគ្រោះ មាន​អាយុ​ប្រហែល​៣៥​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន ពណ៌​ទឹកក្រូច លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-7591 តែម្នាក់ឯង​ ចំណែកឯ​ជនសង្ស័យ ជា​ខ្មាន់កាំភ្លើង ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម មាន​គ្នា​២​នាក់ ។​

​ខណៈ​ជិះ​មកដល់​ចំណុច​មុខ ហាង​គុយទាវ​ឆ្នាំងភ្លើង សឹង​ហ៊ឹ ភ្នំពេញ ជនសង្ស័យ និង​ជនរងគ្រោះ ហាក់ដូចជា​ឈ្លោះ​គ្នា​ ពេលនោះ ជនសង្ស័យ ក៏​រត់​ចូលទៅក្នុង​ហាង​គុយទាវ ហើយ​ខ្មាន់កាំភ្លើង​ទាំង​២ ក៏​រត់​ចូល​តាម  ពេល​ចូល​ទៅដល់​ក្នុង​ហាង​គុយទាវ ជនរងគ្រោះក៏​ហូត​ខ្សែក្រវាត់ ដើម្បី​ការពារ​ខ្លួន តែ​ត្រូវ​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​នោះ ដក​កាំភ្លើង​បាញ់ ២ គ្រាប់ ចំពោ របស់​ជនរងគ្រោះ ស្លាប់​ភ្លាម​មួយ​រំពេច ។​

​ក្រោយពេល​បាញ់ប្រហារ ខ្មាន់កាំភ្លើង​ទាំង​២​នាក់ ក៏​រត់​សំដៅ​មក​ម៉ូតូ​របស់ខ្លួន ដែល​នៅ​ខាងក្រៅ ហើយ​បាញ់​ឡើងលើ ២ គ្រាប់​ទៀត ដើម្បី​បើកផ្លូវ​រត់គេចខ្លួន ៕

1

 

Related Articles

Back to top button
Close
Close