កម្ពុជា​បណ្ដេញ​ជន​បទេស​ខុស​ច្បាប់​​​ជាង ​៥០០​នាក់ ​ក្នុង​រយៈ​ពេល​៥​ខែ​

សារព័ត៌មាន​​​ Cambodia News/

ភ្នំពេញ (១៧ ខែមិថុនា ឆ្នាំ២០១៥) ៖ មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានអះ អាងថា កម្ពុជាបានបណ្តេញជនបរទេសដែលមករស់នៅខុសច្បាប់នៅលើទឹកដីកម្ពុជាបានចំនួនជាង៥០០នាក់ក្នុងរយៈពេល៥ខែ នាដើមឆ្នាំ២០១៥នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០១៥ ឯក ឧត្តមនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ជនបរទេសដែលត្រូវបណ្តេញចេញពីកម្ពុជានោះមានជាង២០សញ្ជាតិ ដែលភាគច្រើនគឺជាជនបរទេសនៃប្រទេសជិតខាងរបស់កម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាបានបណ្តេញជនបរទេសខុសច្បាប់ ដែលរស់ នៅលើទឹកដីក្នុងប្រទេសកម្ពុជា ហើយការដែលយើងបញ្ជូនជនបរទេសចេញទៅ កាន់ប្រទេសកំណើតវិញនោះ គឺបានអនុវត្តន៍ទៅតាមច្បាប់អន្តោប្រវេសន៍របស់ កម្ពុជា ប៉ុន្តែយើងក៏មិនភ្លេចអំពីគោលនយោបាយមនុស្សធម៌ ដែលយើងតែងតែ មាននោះទេ។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០១៤ កន្លងមកបានឱ្យ ដឹងថា សមត្ថកិច្ចកម្ពុជាបានធ្វើការបណ្តេញជនបរទេសដែលមានរស់នៅគ្មាន លិខិតស្នាមត្រឹមត្រូវលើទឹកដីកម្ពុជា បានចំនួនជាង១.០០០នាក់ស្មើនឹង៣១សញ្ជាតិ ៕

ជនជាតិវៀតណាម​ឆ្លងដែនខុសច្បាប់​នៅតាមរោងសិប្បកម្ម​អារឈើនានា​នៅក្នុងសង្កាត់បឹងត្របែក ​ខណ្ឌចំការមន ។
ជនជាតិវៀតណាម​ឆ្លងដែនខុសច្បាប់​នៅតាមរោងសិប្បកម្ម​អារឈើនានា​នៅក្នុងសង្កាត់បឹងត្របែក ​ខណ្ឌចំការមន ។

Related Articles

Back to top button
Close
Close