ក្មេងស្ទាវ មួយក្រុមដេញកាប់ យុវជន២នាក់ រងរបួសសុះពេញខ្លួន

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (២៥ មិថុនា ២០១៥) ៖ ​​​កាល​ពីយប់ថ្ងៃទី២៤ ខែមិថុនា ​ម្សិល​មិញ ​ក្មេងស្ទាវ​មួយក្រុម​ មាន​គ្នាជិត​១០​នាក់ ធ្វើដំណើរ​ដោយ ថ្មើរ​ជើង​​ប្រដាប់​ដោយ​ដាវ​សាមូរ៉ៃ បានរ​ត់ម​កកាប់​​ ទៅលើ​យុវជន​២​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ខ្មៅ​ ស្ថិត​តាមផ្លូវ​២៦១ កែង​ផ្លូវ​១៨៦ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ​បណ្តាល​ឲ្យ​របួស​សុះសាច់​តែម្តង​។

ជនរងគ្រោះ​ត្រូវបាន​បញ្ជូន ទៅកាន់​មន្ទីរពេទ្យ កាល់​ម៉ែត្រ នៅ​ម៉ោង​ជិត​១០​យប់ ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥​នេះ ។​ ​ក្រោយ​កើតហេតុ​ក្រុមក្មេងស្ទាវ ដែល​ដេញ​កាប់​គេ​បាន​រត់គេចខ្លួន​បាត់អស់ បន្សល់ទុក នៅតែ​ដាវ​សាមូរ៉ៃ​២​ដើម នៅ​កន្លែង​តែប៉ុណ្ណោះ​ ៕

1

Related Articles

Back to top button
Close
Close