​ខឹង​គេ​គប់​កញ្ចក់​រថយន្ត បើក​ដេញតាម​បុក​​របួស​មនុស្ស​២​នាក់​

សារព័ត៌មាន​ Cambodia News​/

ភ្នំពេញ​ (30 មិថុនា ២០១៥) ៖ នៅ​ម៉ោង ១១​និង​៤០​នាទី​ថ្ងៃទី​៣០ ខែមិថុនា​នេះ បាន​ហេតុការណ៍​គ្រោះថ្នាក់​មួយ បានកើត​ឡើង នៅ​កន្លែង​ជួសជុល​១​កន្លែង ស្ថិត​ផ្លូវ​លេខ​៤៣២ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំំ​ការ​មន ដោយមាន​និស្សិត​ម្នាក់​រថយន្ត Coopers ខ្នាតតូច ដេញ​បុក​បុរស​២​នាក់ ដែល​ជាជាង​ម៉ូតូ ហូត​ដល់​កន្លែង​ជួសជុល​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស បន្ទាប់ពី​ខឹង​គប់ កញ្ចក់​រថយន្ត របស់ខ្លួន​ពីក្រោយ​។

ក្រោយ​កើតហេតុ​ជាង​ជួសជុល​ម៉ូតូ​បាន​ឲ្យ​ដឹងថា ខ្លួន​មិនមែនជា​អ្នក​គប់​កញ្ចក់​រថយន្ត​និស្សិត​នោះទេ គឺមាន​អ្នកផ្សេង ដោយ​ខ្លួន​គ្រាន់តែ​ជិះ​វ៉ា​រថយន្ត​នោះ​ប៉ុណ្ណោះ​ស្រាប់​ម្ចាស់​រថយន្ត​ដែល​និស្សិត​ច្រឡំ ក៏​ដេញតាម​បុក​តែម្តង​៕

2

 

 

Related Articles

Back to top button
Close
Close