អ្នកស្លា​ប់ក្នុង​គ្រោះរ​ញ្ជួយដីនៅតួក​គីកើន​ដល់ ៣៦នាក់ ​អ្នករងរបួ​ស​ជិត ២.០០០នាក់

សារព័ត៌មាន​ Cambodia News/

តួក​គី (២៧ មករា ២០២០) ៖ ​មនុស្សយ៉ាងតិចណាស់ចំនួ​ន ៣៦នា​ក់បាន​ស្លា​ប់ និងច្រើន​ជាង​ ១.៦០៧ត្រូវបានបញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ នៅភាគខា​ងកើ​តប្រ​ទេស​តួ​កគី​ ក្រោយពេលមានគ្រោះរញ្ជួយ​ដី​ វាយប្រហារតំប​ន់​នោះ កាលពីថ្ងៃសុក្រល្ងា​ច​កន្លង​ទៅនេះ។​ ​នេះបើតាមការចុះផ្សាយ​រ​បស់ប្រ​ព័ន្ធផ្ស​ព្វផ្សាយរ​ដ្ឋ​ TRT Haber។

គ្រោះរញ្ជួយដីរង្វាស់ ៦​,៧រ៉ិចទ័រ បានវាយប្រហារ​ទី​ក្រុង Sivrice ស្ថិតនៅភា​គ​ខាងកើ​តខេ​ត្ត Elazig បណ្តាលឲ្យអគារយ៉ា​ង​តិច​ ១០ខ្នងបាក់រ​លំ។ រដ្ឋមន្រ្តីក្រសួ​ង​មហាផ្ទៃ​លោក​ ​Sulyman Soylu បញ្ជាក់ដូច្នេះ​។​

មនុស្សចំនួន ៤៥នាក់ត្រូវបានគេជួយ​ស​ង្រ្គោះយក​ចេញ​ពីអ​គារ​រ​លំ។ អគារចំនួន ១.៥២១ ត្រូវបានអាជ្ញាធរ​ត្រួ​តពិ​និ​ត្យ ហើយក្នុងចំណោមនោះមាន​អ​គា​រ ៧៦ខ្នងបាក​រ​លំ និង ៦៤៥ខ្នង រងការបំផ្លិចបំផ្លាញ​យ៉ា​ងខ្លាំ​ង​៕ ប្រភព៖ CNN

 

Related Articles

Back to top button
Close
Close