ឃិត សំម៉ាលីស បង្អួតពីភាព មានបាន ជាមួយសង្សារថ្មី

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០២ កក្កដា ២០១៥) ៖ ថ្មីៗនេះ តារាចម្រៀងលេចធ្លោ ជាងគេ ក្នុងផលិតកម្ម Diamond Music កញ្ញា ឃិត សំម៉ាលីស បានសំញ៉ែងថា នាងមានគូស្នេហ៍ហើយ ថែម​ទាំង​ជា​អ្នក​មាន​ស្កុក​ស្ដម្ភទៀតផង គ្រាន់តែដើរ ផ្សារទិញខោអាវ ក៏កាន់លុយ រាប់ពាន់ដុល្លារដែរ ដែល​មហា​ជន​គ្រប់គ្នា នាំ​គ្នា​លាន់​មាត់ថា ឃិត សំម៉ាលីស អីក៏សំណាងម្ល៉េះ មានគូស្នេហ៍ ជាអ្នកមានស្ដុក ។

ថ្ងៃនេះ ឃិត សំម៉ាលីស ក៏នាំគូស្នេហ៍ទៅលំហែ ឯខេត្តព្រះសីហនុ ថែមទាំងស្បថស្បែ មុខ​លោក​តា ម៉ៅ ទៀតផង ដែលមើលទៅ ពិតជាផ្អែមល្ហែម គួរឲ្យច្រណែនណាស់ មិន​មាន​អ្នក​ណា មានសំណាងដូចនាង ឡើយ ។ ភាពហ៊ឺហា ឃិត សំម៉ាលីស ហាក់បង្ហាញថា នាង​ចង់​ឌឺ​ដង គូសត្រូវច្រើនជាង បង្អួតមហាជន ព្រោះអ្នកណាក៏ដឹងថា មានគូបក្សដិបក្ខច្រើន៕

5

4321

Related Articles

Back to top button
Close
Close