សាលា​ក្រុង​​​កែ​លម្អ​​​អាង​​​បាញ់​​​ទឹក​​​សួន​​ច្បារ​​វិមាន​​ឯក​រាជ្យ​​​ឡើង​វិញ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (០២ ក្កដា ២០១៥) ៖ ដោយសារ​អាយុកាល​ប្រើប្រាស់​យូរអង្វែង នៃ​អាង​បាញ់​ទឹក​សួនច្បារ វិមាន​ឯករាជ្យ​បាន​​ធ្វើឲ្យ​អាងទឹ​កចាស់​ទ្រុឌទ្រោម ពុកផុយ ប្រេះស្រាំ​ជ្រាប​ទឹក​នោះ សាលា​រាជធានី​ភ្នំពេញ នឹង​ដំណើរការ​ជួសជុល​ចាប់ពី​ថ្ងៃ​ទី​០២​ខែកក្កដា​ឆ្នាំ​២០១៥​តទៅ​។

ការជួសជុល​នេះ ក៏​នឹង​ប្តូរ​ម៉ូទ័​រថ្មី ប្រព័ន្ឋ​បាញ់​ទឹកថ្មី និង​តម្លើង​អំពូល​ហ្វា LED ក្នុង​អាង ប៉ុន្តែ​រក្សា ទម្រង់​ដើម​ដដែល ដោយ​គ្រាន់តែ​លាប​ថ្នាំ ដូចជា​រូប​នាគ ផ្កា​ឈូក ក្បាច់ចម្លាក់​ជុំវិញ​អាង​។​

ទន្ទឹមនឹងនេះ ក៏​មាន​ការណែនាំ​ឲ្យ​មន្ទីរ​សាធារណការ សិក្សា​ក្នុង​ការសាងសង់​ផ្លូវ​ឯកទិស​ពី​ផ្លូវ​ព្រះសីហនុ បត់​ត្រលប់មក​ផ្លូវ​ព្រះ​សុរា​ម្រឹត ដើម្បី​សម្រួល​ចរាចរ និង​កាត់ បន្ថយ​គ្រោះថ្នាក់​ចរាចរ​ក្នុង​ទីតាំង​នេះ​ផង​ដែរ​៕

1

 

Related Articles

Back to top button
Close
Close