បើក​បរ​រថយ​ន្ត​ជ្រុល​ទៅបុ​ករះ​ម៉ូតូ​កង់​បី និ​ងលំ​នៅ​ឋាន​ប្រ​ជាព​ល​រដ្ឋ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១​និង​០០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃទី​២៦ ខែ​មករា រថយន្ត​មួយ​គ្រឿង​បើក​ទៅ​បុក​ម៉ូតូ​កង់​បីដែល​មាន​បុរស​ម្នាក់ដេក​ក្នុង​នោះ​​ពេញទំហឹង បណ្តាល​ឲ្យ​បុរសនោះ​​ខ្ទាត​ចេញពី​ម៉ូតូ​កង់បី​ រង​របួស​គ្រេច​ចង្កេះ ស្ថិត​នៅមុខ​ផ្ទះ​លេខ​៨២ យីហោ ឪ​សថ​ស្ថាន បន្ទាយស្រី តាម​បណ្ដោយ​វិថី​ព្រះសីហនុ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំការមន​។​ ​

ប្រភព​ព័ត៌មាន​បាន​ ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2U1697​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​ អត្តសញ្ញាណ​និង​ស្ត្រី​ពីរ​នាក់ ក្នុង​ល្បឿន​លឿន​ដូច​ហោះ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​បើក​មកដល់​ចំណុច​កែង​និង​វិថី​ព្រះសីហនុ បម្រុង​នឹង​បត់​ស្ដាំ តែ​ដោយ​សារ​តែ​អ្នកបើកបរ​បួង​ចង្កូតរថយន្ត​មិន​អស់​ក៏​ជ្រុល​ល្បឿន​ទៅ​បុក​ ម៉ូតូ​កង់​ដែល​ចត​ស្ងៀម បណ្ដាល​ឲ្យ​ខ្ទាត​ទៅ​បុក​បង្គោល​ស្លាក​យីហោ ចំណែក​មនុស្ស​ដែល​ដេក​ក្នុង​ម៉ូតូ​កង់​បី​បាន​ខ្ទាត​ចេញ​មក​ក្រៅ រង​របួស​គ្រេច​ចង្កេះ ហើយ​រថយន្ត​នៅ​មិនទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​បុក​ចូល​លំនៅ​ប្រជាពលរដ្ឋ​នៅ ​ក្បែរ​ម៉ូតូ​កង់​បី​បណ្ដាល​ឲ្យ​បែកបាក់​សសរ​ទ្វារ ទើប​រថយន្ត​អស់​ល្បឿន​ទៅមុខ​លែង​រួច​ឈប់​នៅ​កន្លែង​កើតហេតុ​តែម្ដង ចំណែក​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​ពីរ​នាក់​បាន​រង​បួស​ស្រាល​។

ក្រោយពេល​កើតហេតុ​ភាគី​ខាង​រថយន្ត​បាន​ចេញ​ថ្លៃ​សង​ការខូចខាត​ទៅ​ឲ្យ​ ម្ចាស់​ម៉ូតូ​កង់​បី​និង​សសរ​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​ការ​​ខូច​ខាត​ ដោយសារ​រថយន្ត​បង្ក​ខាងលើ​បើក​ទៅ​បុក​នោះ ដើម្បី​បញ្ចប់​រឿង៕

ដោយ៖ ហេង នាង​

1639_DSC059341639_DSC05918

 

Related Articles

Back to top button
Close
Close