​ជន​បរទេស​ប្រើ​ល្បិច​បន្លំ​បោក​​យក​លុយ​តាម​ផ្សារ​​ លក់​ដូរ ​និង​​កន្លែង​​ប្តូរ​ប្រាក់ ​(មានវីដេអូ)

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ( ២៨ កក្កដា ២០១៥) ៖ មួយរយៈទៅនេះ និង​ក្នុងពេលបច្ចុប្បន្ន ប្រជាពលរដ្ឋជាអាជីវករ អ្នកលក់ដូរតាមលំនៅឋាន ផ្សារ ហាង និងកន្លែងប្តូរប្រាក់ជាដើម ពិតជាបាន​ដឹង​ និងទទួលព័ត៌មានតៗគ្នាអំពីសកម្មភាព​ល្បិច​លួច​បន្លំ បោក​ប្រាក់បង្ក​ឡើង​ដោយជនបរទេស ទាំង​នៅរាជធានី-ខេត្ត ដោយពួកគេ មាន​បច្ចេកទេស មធ្យោបាយបោក​យ៉ាងរហ័សរហូន បំផុត ។

នៅក្នុងវីដេអូឃ្លីប ដែលអាជីវករ​ថតបាន ពិតជាបានឃើញអំពីសកម្មភាពរបស់ជនជាតិបរទេស ប្រុស ស្រី​២នាក់​នេះ បានប្រើប្រាស់គ្រប់រូបភាពដើម្បីបន្លំយកប្រាក់ ប្តូរប្រាក់ ដោយពួកគេ​ប្រើវិធី​បន្លំ ធ្វើឲ្យ​ប្រជាពលរដ្ឋខ្លះដែល​ពុំ​បានជួបប្រទះ និងរងគ្រោះ​ប្រឈមនឹងការខាតបង់ប្រាក់ ។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ​តាមរាជធានី-ខេត្តជា​អាជីវករ មេត្តាប្រុងប្រយ័ត្ន​ចំពោះគំនិតទុច្ចរិត​របស់ជនខិលខូចប្រភេទនេះ ដើម្បីការពារ​ពីផលបាត់បង់​ទ្រព្យសម្បតិ្ត​ដោយប្រការ​ណាមួយ ៕ ដោយ៖ ហេង នាង​

1

 

 

Related Articles

Back to top button
Close
Close