បង្ក្រាបទីតាំងចែកចាយគ្រឿងញៀនដ៏ធំមួយ ឃាត់ខ្លួនបាន ២៦នាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៩ សីហា ២០១៥ )ក​ម្លាំង​អា​វុ​ធ​ហត្ថ​ខណ្ឌ​ទួល​គោ​បាន​ធ្វើកា​រ​សហកា​រ​ជា​កម្លាំង​កង​រាជ​អាវុហត្ថ រាជ​ធានី​ភ្នំពេញ ​​បាន​បើ​ក​ប្រ​តិ​ប​ត្តិ​កា​រ​ប​ង្ក្រា​ប​ក​ន្លែ​ង​ចែ​ក​ចាយគ្រឿ​ងញៀ​ន​ដ៏​ធំមួ​​យ​នៅ​ក្នុ​ងភូ​មត្រ​ពាំង​ឈូក ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបាន ២៦នាក់ (ស្រីម្នាក់) និង​ដក​ហូត​ថ្នាំ​ញៀន ឧបករណ៍​​ជក់គ្រឿងញៀន និងមធ្យោបាយមួយចំនួន និងដាវសាំមូរ៉ៃ១ដើម ។

ហេតុការណ៏ចុះបង្ក្រាបករណីគ្រឿងញៀន នេះបានធ្វើឡើងកាលពី វេលា​ម៉ោង១៩​ និង​៣០​នាទី​ថ្ងៃ​ទី១៨​ ខែសីហា ឆ្នាំ២០១៥ នៅចំនុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លាខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

ក្រោយពីកម្លាំង អហ ទួលគោក ល្បាត​និ​ង​ឃាត់​ខ្លួ​ន​ជ​ន​ស​ង្ស័យ​​០​៥នា​​ក់ពី​ប​ទ​ពា​ក់​ព័​ន្ធ​នឹ​គ្រឿង​ញៀន នៅវេលាម៉ោង២១  និង១០នាទី កាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០១៥ នៅ​ចំនុ​ច​ផ្លូវ​១៨២​ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ យក មកសាកសួរនៅអង្គភាពទើបកម្លាំង ឈានមកបង្ក្រាបមួយករណីទៀតដោយមានការសហការពីការិយាល័យគ្រឿងញៀន អហ ក្រុង ឃាត់បានជាក់ស្តែង ២៦នាក់ស្រី០១នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅ​ចំនុច​ភូមិ​​ត្រពាំង​ឈូកសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំង អហ ទួលគោក បាន​កសាង​សុំណុំ​រឿង​ដើម្បី​បញ្ជូន​ទៅ​ការិយាល័យគ្រឿង អរាជធានីភ្នំពេញ៕

Capture

Related Articles

Back to top button
Close
Close