​អគ្គិភ័យ​ឆាបឆេះ ផ្ទះ​ប្រជាពលរដ្ឋនៅ​គល់ស្ពាន​ច្បារអំពៅ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៥ សីហា ២០១៥) ៖  ថ្ងៃទី​២៥ ខែសីហា​ នេះ មាន​ហេតុការណ៍អគ្គិភ័យ​បាន​ឆាបឆេះ ផ្ទះ​ប្រជាពលរដ្ឋ ម្តុំ​យឿ​ត្រី នៅ​គល់ស្ពាន​ច្បារអំពៅ នៅ​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​ ក្រោយពី​កើតហេតុ​ភ្លាម ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ បាន​ចេញមក និង​កំពុង​អន្តរាគមន៍​បាញ់​ពន្លត់ នៅ​កន្លែងកើតហេតុ​។ ​

ក្នុង​ហេតុការណ៍​នេះ គេ​មិនទាន់​ដឹងថាមាន​អ្នករបួស ឬ​ស្លាប់ ក្នុង​ហេតុការណ៍​នេះ​ទេ​ ព្រោះ​កម្លាំង​សមត្ថកិច្ចបាន​កំពុង​បាញ់ និង​ទប់ស្កាត់ កុំ​ឲ្យ​មានការ​រាលដាលទៅដល់​ផ្ទះ​ដទៃ ដែល​នៅក្បែរនោះ​ ចំ​ពោះ​មូល​ហេតុដែល​បណ្ដាលឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​នេះ គេ​មិនទាន់​ដឹង​ពី​មូលហេតុនៅឡើយ​ទេ​៕ ​

6

 

 

Related Articles

Back to top button
Close
Close