ខឹងមានសង្សារថ្មី ទិញកាំបិតចិតបន្លែ ចាក់ជាប់នៅកណ្តាលខ្នង

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ​ (២៩ កញ្ញា ២០១៥) ៖ កាល​ពីល្ងាចថ្ងៃទី២៨ ខែកញ្ញា បុរសម្នាក់ខឹងនារីជាសង្សារ ទៅទាក់ទងមានសង្សារថ្មី ក៏ទៅទិញ កាំបិតចុងស្រួច ដើម្បីគំរាមនារីជាសង្សារឲ្យឈប់ទាក់ទងគ្នាមួយប្រុសថ្មី ទើបឈានដល់ការចាក់ឲ្យរងរបួសធ្ងន់ កាំបិតជាប់កណ្តាលខ្នង។

សមត្ថកិច្ចនគរបាលសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោលបានរាយការណ៍ដឹងថា ករណីហឹង្សាដោយចេតនា បង្កឡើយដោយជាសង្ស័យឈ្មោះ ឆាយ ណូរ៉ាត្យា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២២ ផ្លូវលំ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។

ចំណែកឯនារីរងគ្រោះឈ្មោះ សុខ ឆវឡា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៧៧ ផ្លូវ១៣៨ ក្រុម៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដែលជាកន្លែងកើតហេតុតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានធ្វើ ដំណើរពីខេត្តបាត់ដំបង មកផ្ទះជនរងគ្រោះ នៅម៉ោង១៖៣០នាទីរសៀល ហើយរូបគេបានទៅផ្សារអារ៉ូណា ដើម្បីទិញកូនកាំបិតចិតបន្លែ ដងជ័រមួយ យកមកទុកគំរាមជនរងគ្រោះ ពីបញ្ហារឿងជនរងគ្រោះ មានសង្សារថ្មី ។

ភ្លាមនោះជនសង្រ័យ បានអូសដៃជនរងគ្រោះទៅបន្ទប់ខាងក្រោយ ហើយជនរងគ្រោះក៏បានទាញដៃឈ្មោះទូច ដែលត្រូវជាបងប្អូនជនរងគ្រោះ ទៅជាមួយដែរ បន្ទាប់មកជនសង្ស័យក៏បានដកកូនកាំបិត ពីក្នុងហោប៉ៅខោរបស់ខ្លួន ចាក់ជនរងគ្រោះនឹងកាំបិតចំពីក្រោយ ក្រោមស្លាបប្រជៀវផ្នែកខាងស្តាំ ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍បានអត្តរាគមន៏ ឃាត់ខ្លួនជនសង្ស័យយកមក ស្នាក់ការប៉ុស្តិ៍ រីឯជនរងគ្រោះបានបញ្ជូនទៅ មន្ទីរពេទ្យព្រះកុសុមះដើម្បីសង្គ្រោះបន្ទាន់៕

N1

 

Related Articles

Back to top button
Close
Close