សិស្ស​និស្សិត​​នាំគ្នា​​ជូនពរ​​លោក​គ្រូ​​អ្នកគ្រូ​​ក្នុង​ឱកាស​​ទិវា​​គ្រូ​បង្រៀន​​

រព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (៦ តុលា ២០១៥) ៖ នៅតាម​គ្រឹះស្ថានសិក្សា​មួយចំនួន​សិស្សានុសិស្ស​បាន​រៀបចំ​ពិធី​ជួបជុំ​រវាង​គ្រូ និង​សិស្ស ដើម្បី​អបអរសាទរ​ទិវា​គ្រូបង្រៀន នៅ​ថ្ងៃ​ទី​០៥ តុលា ២០១៥​។ ទិវា​គ្រូបង្រៀន គឺជា​ថៃ្ង​មួយដែល​សិស្សានុសិស្ស​ទាំងអស់​អាច​សម្តែង​ទឹកចិត្ត​ថ្លែង​អំណរ​អរគុណ​ជូន​លោកគ្រូ​អ្នកគ្រូ​ដែល​ធ្លាប់​បង្រៀន និង​អប់រំ​អ្នក​ទាំងអស់​គ្នា រហូតមកដល់ ពេលនេះ​។

ដូចគ្នានេះដែរ បើ​ក្រឡេក​មើល​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ជាច្រើន បានបង្ហោះ​សារ​ជូន​លោកគ្រូ​អ្នកគ្រូ​របស់គេ​។ អ្នកខ្លះ​បាន​បង្ហោះ​រូប​អនុស្សាវរីយ៍​ជាមួយ​​លោក​គ្រូ​អ្នកគ្រូ ហើយ​អ្នកខ្លះ​ទៀត​បាន​ផ្ញើរ​សារ​ជូ​រពរ ជា​ឃ្លាឃ្លោង​កំណាព្យ និង​តែង​ជា​បទ​ចម្រៀង​ដឹង​គុណ​​​ចំពោះ​គ្រូបង្រៀន​។

គ្រូ​ង​បង្រៀន​ត្រូវបាន​គេ​ឲ្យ​តម្លៃ​ប្រៀប​បី​ដូច​ជា​ឪពុក​ម្តាយ​ទី​ពីរ ពីព្រោះ​គាត់​តែងតែ​បាន​ខិតខំ​ប្រឹងប្រែង ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​ហាត់ពត់​លត់​ដុំ​សិស្សានុសិស្ស​ទាំងអស់ឲ្យ​មាន​អនាគ​ត​ល្អ​។

ទិវា​គ្រូបង្រៀន​នា​ឆ្នាំ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លើក​ថ្ងៃ​ទៅ​ប្រារព្ធ​នៅ​ថ្ងៃទី​០៧ តុលា​វិញ ក្រោម​ប្រធានបទ “​លើកកម្ពស់​សក្ដានុពល​គ្រូបង្រៀន ដើម្បី​កសាង​សង្គម​ប្រកបដោយ​និរន្តរ​ភាព​​”​​។​ ហើយក៏​ជា​ការដឹងគុណ​ដល់​គ្រូ​បង្រៀន​ទាំង​អស់​ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ​ក្នុង​ការខិតខំ​ប្រឹងប្រែង​ព្យាយាម​បង្ហាត់បង្រៀន​សិស្សានុសិស្ស​-​និស្សិត​ ទទួល​បាន​លទ្ធផល​ល្អ​គួរ​ជាទី​មោទនៈ​។​

ជា​ការកត់សម្គាល់ មាន​ម្ចាស់​គណនី​ហ្វេ​សប៊ុក​ជាច្រើនអ្នក បាន​បង្ហោះ​សារ​ជូនពរ​លោក​គ្រូ​អ្នកគ្រូ​របស់គេ ដោយ​សម្តែង​នូវ​ទឹកចិត្ត​ការគោរព និង​ស្រលាញ់​ដ៏​ធំធេង​បំផុត​។ អ្នកខ្លះ​បាន​បង្ហោះ​រូប​អនុស្សាវរីយ៍​​ជាមួយ​លោកគ្រូ​អ្នកគ្រូ ហើយ​អ្នកខ្លះ​ទៀត​បាន​ផ្ញើរ​សារ​ជូ​រពរ ជា​ឃ្លាឃ្លោង​កំណាព្យ និង​តែង​ជា​បទ​ចម្រៀង​ដឹងគុណ​ចំពោះ​គ្រូបង្រៀន​ជាដើម​៕

2

 

 

Related Articles

Back to top button
Close
Close