សម្តេចតេជោ ហ៊ុន សែន ៖ សម្តេច ទៀ បាញ់ បានចាក់វ៉ាក់សាំងកូវីដរួចហើយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៥ កុម្ភៈ ២០២១) ៖​តាម​ការបង្ហោះ​នៅលើទំព័រហ្វេសប៊ុករបស់​សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី៥កុម្ភៈនេះបាន​អោយ​ដឹង​ថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ បាន​ចាក់វ៉ាក់សាំងកូវីដ១៩របស់ចិន Sinopharm រួចមកហើយ ខណៈ​ដែលវ៉ាក់សាំងនេះនឹងមកដល់កម្ពុជា នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០២១ខាងមុខនេះ។ ​

សម្តេច ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ «វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជានឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូសនៅល្ងាចថ្ងៃអាទិត្យ ទី៧ កុម្ភៈ ២០២១ ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។

ម៉ោង៨ និង៣០នាទីថ្ងៃទី១០កុម្ភៈ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រដែលខ្លួនខ្ញុំនឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។

ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់និងបន្ទាប់ពីចាក់រួចខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង៕

 

Related Articles

Back to top button
Close
Close