ប្តីសម្លាប់ប្រពន្ធចាក់សាំងដុតសាកសពក្នុងពាងត្រូវបានចាប់ខ្លួនហើយ

សារព័ត៌មាន​ Cambodia News

ភ្នំពេញ (១៨ វិច្ចិកា ២០១៥) ៖ មន្រ្តីយោធាជាប្តី ដែល​បានសម្លាប់ប្រពន្ធយ៉ាងសាហាវឃោឃៅ រួចយកសាកសពចាក់សាំងដុតក្នុងពាងកាលពីយប់ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបានហើយនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចទំនប់រលក ខេត្តព្រះសីហនុ។

តាមចម្លើយសារភាពរបស់ឃាតករបានឲ្យដឹងថារូបគេឈ្មោះ សុង ទូច អាយុ៤៨ឆ្នាំ មានមុខរបរជាមន្រ្តីយោធាស័ក្តិ២ នៅទីចាត់ការព្រំដែរ និងជាពោះម៉ាយមានកូន២នាក់ បានមានទំនាក់ទំនងស្នេហាជាមួយនឹងជនរងគ្រោះដែលជាស្រ្តីមេម៉ាយកូនបីឈ្មោះ ទឹមសោភា ហៅ ក្រញ៉ាញ់ អាយុ៣៤ឆ្នាំ មានមុខរបរជាអ្នកគួកជេដី។

បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញកំពុងតែប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចាត់ការតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ថា ស្ត្រីម្នាក់ ត្រូវប្តីកំណាចវាយសម្លាប់យកសពទៅដាក់ក្នុងពាងរួចចាក់សាំង និងកង់រថយន្ត ម៉ូតូដុត ព្រោះតែកើតរោគប្រចណ្ឌខឹងប្រពន្ធចង់ទៅរួមរស់ជាមួយបុរសជាប្រុសថ្មី  ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ វិច្ឆិកាប៉ុន្តែធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី ១៤ វិច្ឆិកា នៅផ្ទះមួយកន្លែង ស្ថិតក្នុងភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ៕

2

 

Related Articles

Back to top button
Close
Close