ភិន សុដាលីស ផ្ទុះកំហឹង ពេលឃើញព័ត៌មានថា ប៉ែន ចំរ៉ុង គំរាម ប៉ែន តុលា

សារព័ត៌មាន​ Cambodia News/

កម្សាន្ត (២០ វិច្ចិកា ២០១៥) ៖ យោងតាមទំព័រហ្វេសប៊ុក របស់តារាសម្តែងស្រី​ វ័យក្មេង  ភិន សុដាលីស បាន​ឲ្យដឹងថា នាងបានបង្ហាញអារម្មណ៍មិនពេញចិត្តយ៉ាងខ្លាំង នៅពេលឃើញព័ត៌មានក្នុងស្រុកមួយ ចុះផ្សាយអត្ថបទថា​ “ប៉ែន ចំរុង ស្រែកគំរាម និង ឌឺដាក់ ប៉ែនតុលា”។

តាមការពិតទៅ វាគ្រាន់តែជាការសម្តែងឈុតឆាកមួយតែប៉ុណ្ណោះ​ ក្នុងខ្សែភាពយន្តថ្មី ហើយលោក ប៉ែន ចំរ៉ុង ពិតជាបានស្រែកគំរាម និងនិយាយឌឺ ទៅកាន់តួអង្គប្រុសម្នាក់ ឈ្មោះតុលាមែន ( ឈ្មោះក្នុងសាច់រឿង) តែមិនមែន ជាលោក ប៉ែន តុលា នោះទេ។

កញ្ញា ភិន សុដាលីស​ បានសរសេរបកស្រាយក្នុងហ្វេសប៊ុកថា “ម៉េចក៏ទៅជាចឹងទៅវិញ? បើមិនចង់ឲ្យគេប៉ះពាល់ឈ្មោះហ្នឹង ម៉េចក៏ដាក់ឈ្មោះហ្នឹង ក្នុងសាច់រឿងធ្វើអី? ក្រែងចេញមកឲ្យគេសំដែងឈុតហ្នឹងចឹងអី អ្នកបានមើលរឿងក៏ដឹងថា ឈុតហ្នឹងគេនិយាយចឹងដែរ កោតអ្នកដែលចាំតែ ចាប់ស្តាប់ពាក្យគេនិយាយហរ ពូកែដល់ហើយ ចឹងបាននៅតែចឹង ចេះតែនឹកឃើញចេញព័ត៌មានចឹងទៅកើត ចូលចិត្តនាំភ្លើងណាស់នរ ដំបៅមិនឈឺយកឈើរុកមែន គេឲ្យមកយកព័ត៌មាននេះ ចេញព័ត៌មាននោះ សូមសរសើរ  អត់ច្រើនដងហើយ តែម្តងនេះ វាប៊ីចេងពេកទ្រាំអត់បាន” ៕ ដោយ៖ វត្តី

3

 

421

Related Articles

Back to top button
Close
Close