សម្តេចធិបតី អញ្ជើញ​មាតុភូមិនិ​វត្តន៍ ដោយ​សុវត្ថិភាព ​បន្ទាប់​ពី​បញ្ចប់​បេសកកម្ម ដោយ​ជោគ​ជ័យ​ នៅ​បាង​កក​

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា  បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃការចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នាទីក្រុងបាងកក ប្រទេសថៃ ។

សូមរំលឹកថា សម្តេចធិបតីបានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក នាទីក្រុងបាងកក កាលពីព្រឹកថ្ងៃទី២២មេសា ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close