ស្ត្រី​ម្នាក់ ត្រូវ​រថភ្លើង​កិន​ដាច់​ខ្លួន​ជា​ពី​រកំណាត់

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៤ ធ្នូ ២០១៥) ៖ ​កាលពី​​រសៀល ថ្ងៃទី​៣ ខែធ្នូ ​​​ស្ត្រី​ម្នាក់ ត្រូវ​រថភ្លើង​កិន​ដាច់​ជា​ពីរ​កំណាត់ មើលទៅ​គួរ​ឲ្យ​រន្ធត់​ជាទីបំផុត ស្ថិតនៅ​ចំណុច​ផ្លូវ​រទេះភ្លើង ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ ខណៈដែល​ជិះ​កង់​ឆ្លងផ្លូវ​រថភ្លើង​ក្នុង​បំណង​ទៅ​ទិញ​ម្ហូប ប៉ុន្តែ​ចៃដន្យ​បាន​ទាក់​កង់​ដួល​ទៅលើ​ផ្លូវ​រថភ្លើង ស្របពេល​រថភ្លើង​មកដល់​ក៏​កិន​ពីលើ​ដាច់​ខ្លួន​ជា​ពី​រកំណាត់​តែម្តង​។​

ស្ត្រី​រងគ្រោះ​ត្រូវបាន​ស្គាល់ឈ្មោះ អូន លក្ខិណា អាយុ​២២​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត​ភូមិ​កំពង់ព្រះ ឃុំ​កំពង់​លើ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។​

​ក្រោយពី​កើតហេតុ​ភ្លាម​កម្លាំង សមត្ថកិច្ច​បាន​ទៅដល់​អន្តរាគមន៍ និង​ធ្វើ​កំណត់ហេតុ រួច​បានប្រគល់​សាកសព ឲ្យ​ទៅ​សាច់ញាតិ​និង​ក្រុមគ្រួសារ យកទៅ​ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី​៕​​

56

Related Articles

Back to top button
Close
Close