សម្តេចតេជោ សម្រេចប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់១២ឆ្នាំ

ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

សារព័ត៌មាន Cambodia News/

ថ្ងៃចេញផ្សាយៈ September 15, 2021

ភ្នំពេញ ៖ យោងតាមសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា ដែលបណ្តាញព័ត៌មានទទួលបាននាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០២១ នេះ សម្តេចបានសម្រេចប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅវិមានសន្តិភាព នាថ្ងៃសុក្រសប្តាហ៍នេះ។

តាមរយៈសារសំឡេងសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានចាក់វ៉ាក់សាំងដល់កុមារអាយុចន្លោះពី១២ដល់ ១៧ឆ្នាំ ដែលជិតរួចរាល់ហើយ ហើយពេលនេះ យើងបើកយុទ្ធនាការបន្តសម្រាប់ចាក់ដល់កុមារអាយុពី៦ឆ្នាំទៅ១២ឆ្នាំបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យកុមារទាំងនោះអាចចូលរៀននៅថ្នាក់បឋមនៅពេលខាងមុខ។

សម្តេចបានបន្តថា ការបើកយុទ្ធនាការនេះត្រូវធ្វើនៅទូទាំងប្រទេស ហើយថ្នាក់ជាតិយើងនឹងបើកនៅវិមានសន្តិភាព នាថ្ងៃសុក្រទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ហើយបន្ទាប់ពីនោះសម្តេចនឹងមានសន្និសីទដូចកន្លងទៅដែរ។

សម្តេចស្នើឱ្យមន្រ្តីពាក់ព័ន្ធនឹងសុខាភិបាល រៀបចំវ៉ាក់សាំង និងក្រុមគ្រូពេទ្យ សម្រាប់ចាក់វ៉ាក់សាំងដល់កុមារអាយុ៦ឆ្នាំដល់១២ឆ្នាំ ដែលមានចំនួនប្រមាណ១.៩លាននាក់នៅទូទាំងប្រទេស៕

(2) Facebook

Related Articles

Back to top button
Close
Close