ឧកញ៉ា ម៉ុង ឫទ្ធី សង់រោងរង់ចាំជូនប្រជាពលរដ្ឋ ដែលទៅរកសេវានៅមន្ទីរពេទ្យគន្ធបុប្ផា

សារព័ត៌មាន Cambodia News/

ភ្នំពេញ (01 តុលា 2015) ៖ ជារៀងរាល់ថ្ងៃគេតែងសង្កេតឃើញប្រជាពលរដ្ឋរាប់រយនាក់ ជាមួយកូនតូចៗរបស់ខ្លួននៅក្នុងដៃផង តែងបានទៅ អង្គុយយ៉ាងត្រៀបត្រារង់ចាំចាប់លេខ នាំកូនៗចូលទៅពិនិត្យ និងព្យាបាលជំងឺ។ ពួកគេត្រូវអង្គុយនៅលើការរ៉ូឡា ឬស្មៅនៅពីមុខមន្ទីរពេទ្យយ៉ាងលំបាក។

ដោយកើតចេញពីទឹកចិត្តអាណិតអាសូរដល់ប្រជាពលរដ្ឋរាប់រយនាក់ ដែលទៅអង្គុយចាំទទួលសេវាព្យាបាល ជារៀងរាល់ថ្ងៃនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានកន្លែងអង្គុយសមរម្យនោះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានសម្រេច​សាង​សង់​រោងរង់ចាំជាច្រើន ទៅដាក់នៅជុំវិញបរិវេណមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសម្រួលដល់ការរង់ចាំរបស់ប្រជាពល​រដ្ឋ។

​បើតាមលោកឧកញ៉ា បានឲ្យដឹងថា រោងឲ្យបានចំនួន១០ នៅមុនបុណ្យភ្ជុំឈានចូលមកដល់ ហើយ​កំ​ពុងរង់​ចាំ​ការពិភាក្សាជាមួយសាលារាជធានីភ្នំពេញ និងមន្ទីរពេទ្យ ដើម្បីរកកន្លែងដាក់ ប៉ុណ្ណោះ ។ លោកឧកញ៉ា មិនបានបង្ហាញពីទំហំទឹកប្រាក់ ដែលចំណាយសម្រាប់ការសាងសង់រោងនេះ នៅឡើយទេ ព្រោះធ្វើ មិនទាន់ចប់សព្វគ្រប់នៅឡើយ។

លោកឧកញ៉ា ម៉ុង ឫទ្ធី តែងទទួលបាននូវការកោតសរសើរជាខ្លាំងពីប្រជាពលរដ្ឋ តាមរយៈទឹកចិត្តសម្បុរសរបស់ លោក ពោលលោកតែងបានជួយជាញឹកញាប់ដល់ក្មេងៗអនាថា ឬជនក្រីក្រជាដើមឲ្យមានការងារធ្វើ ក៏ដូចជាការ អប់រំជាដើម៕ ​

រោងរង់ចាំជូនប្រជាពលរដ្ឋ ដែលទៅរកសេវានៅមន្ទីរពេទ្យគន្ធបុប្ផា
រោងរង់ចាំជូនប្រជាពលរដ្ឋ ដែលទៅរកសេវានៅមន្ទីរពេទ្យគន្ធបុប្ផា

Related Articles

Back to top button
Close
Close