ព្រះ​មហាក្សត្រ​សម្រេច​តែង​តាំង​អគ្គលេខា​ធិការ ​និង​អគ្គលេខាធិ​ការរង​នៃ​គ.ជ.ប​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (១០ កុម្ភៈ ២០១៦) ៖ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង លោក ទេព នីថា ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​មាន​ឋានៈ​ ស្មើ​នឹង​រដ្ឋលេខាធិការ​។

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៩ មករា ក៏​បាន​តែងតាំង លោក ម៉ៅ សុភា​រិទ្ធិ​, លោក សោម សូ​រី​ដា​, លោក នី ចរិយា​, និង​លោក ម៉ុក ដា​រ៉ា​, ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​ឋានៈ​និង​ បុព្វសិទ្ធិ​ស្មើនឹង​អនុរដ្ឋលេខាធិការ​៕

8

 

Related Articles

Back to top button
Close
Close