ស្លាប់៤នាក់ និងរបួស១៤នាក់ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិល​មិញ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៥ សីហា ២០១៧) ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល៦នាក់ និងរបួសធ្ងន់៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាល​ឲ្យ​ខូត​ខាត​ម៉ូតូ​ចំនួន១១គ្រឿង រថយន្តតូច៥គ្រឿង អ្នកថ្មើរជើងម្នាក់ និងគោយន្ដ១គ្រឿង ហើយ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​ មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ បត់គ្រោះថ្នាក់, មិនគោរពសិទ្ធ និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល៤ថ្ងៃ ខែសីហា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៤លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន១៤នាក់ របួសធ្ងន់ចំនួន ២៩នាក់ និងរបួសស្រាលចំនួន១៩នាក់៕

j

Related Articles

Back to top button
Close
Close