នាយចយ នឹងក្លាយជាកូនកម្លោះ នៅខែក្រោយនេះ

សារព័ត៌មាន​ Cambodia News/

កម្សាន្ត  (២២ មករា ២០១៨) ៖ នៅក្នុងគណនីហ្វេសប៊ុករបស់តារា​កំប្លែងវ័យក្មេង គឺ នាយចយ ​បាន​បង្ហោះរូបភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ មិនត្រឹមតែប៉ុណ្ណោះ រូបភាព Pre-Wedding របស់លោកនិងអនាគតភរិយាលោក ក៏បានបញ្ចេញបន្តិចម្តងៗ ធ្វើឲ្យអ្នកគាំទ្រលួចច្រណែនគ្រប់គ្នា។

តែពេលនេះនៅក្នុងបណ្តាញសង្គមរបស់តារារូបនេះក៏បានប្រកាសនូវថ្ងៃរៀបការតែម្តង ជាមួយនឹងរូបភាពផ្អែមល្ហែមជាច្រើន មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះពួកគេក៏បានភ្ជាប់សារមួយ ថា «នៅមានរូបភាពផ្អែមល្ហែមច្រើនជាងនេះទៀត នឹងមានបង្ហាញជូនពុកម៉ែបងប្អូនញាត្តិមិត្តនៅថ្ងៃពិសេសរបស់ពួកខ្ញុំ ថ្ងៃអង្គារ ១៣ កើត ខែផល្គុន ឆ្នាំរកា នព្ធស័ក ព.ស ២៥៦១.. 27/02/2018.» ។

តាមរយៈសារមួយនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន និងមានការជូនពរ និងអបអរសាទរដល់ពួកគេទាំងពីរនាក់​ទៀត​ផង​៕


Related Articles

Back to top button
Close
Close