សូដា ​នីតា ​ខ្លាច​សារ​ព័ត៌មា​ន​បញ្ចេញ​រូប​ថត​សិចស៊ីរបស់ខ្លួន

ភ្នំពេញ ៖ ​ ដោយ​ខ្លាច​​​​សារ​​​ព័ត៌​​​មាន​​​​បញ្ចេញ​​រូ​ប​ថ​ត​​សិ​ច​​ស៊ី​​​​របស់​​ខ្លួន ​សូដា ​នី​តា ​ពិធី​​ការិនី​​ទូរទស្សន៍​​រូប​​នេះ​​សូម​​​​ចិត្ត​​​អ្នក​​សារ​ព័ត៌​​មាន​​​កុំ​ ផ្សាយ​​រូប​​ថត​​សិច​​ស៊ី​រប​ស់​​នាង​​ឱ្យ​សោះ ។​ ​គំរូ​​អាក្រក់​​នៃ​​តារា​​​​មួយ​​ចំនួន​​​​ដែល​​ស្លៀក​​ពាក់​​សិចស៊ី​​​ហួស​​ហេតុ​​នាំ​ ឱ្យ​​មាន​ការ​​រិះ​គន់​​ខ្លាំង​ពី​​មហា​ជន​​​ និង​​​រាំង​​​ខ្ទប់​​​អាជីព​​ខ្លួន​​ឯង​​នាពេ​ល​កន្លង​​ ​ទើប​​ធ្វើ​ឱ្យ​​សូ​ដា នី​តា ​ខ្លាច​​បែប​​នេះ ​។​

bfc5bb0d-8f90-4ff4-b2e5-6d9ab4e7a9f5កញ្ញា ​​​សូ​​ដា ​នីតា​ ​​​កន្លងមក​​ចូលចិ​ត្ត​​ទៅ​ណា​​មក​​​ណា​​​គ្រង​ស​ម្លៀក​បំ​ពាក់​​បែប​ ​យេៗ​ ​លេច​​លើ​លេច​​ក្រោម​ធ្វើ​​​​ឱ្យគេ​ឯង​​​តាម​ងាកមើ​ល​ស្ទើ​រ​តែ​​ភ្លឹក​​ស្មារតី​​ និងគេ​ចាត់​​​ទុក​​​ថា​ ជា​តា​រា​សិចស៊ី​​​ម្នាក់​ដែរ​​ក្នុងចំ​ណោម​​តារា​​ស្រី​​ជាប់​ ​​ឈ្មោះ​​ជា​​តារា​សិ​ច​ស៊ី​​ ។ ​​​បើ​​ទោះ​ជា​​ជាប់​​ឈ្មោះ​​​ខាង​​លេង​ខ្លួ​ន​ យេៗ​​បែប​​ណា​​ក៏​ដោយ​​ នៅ​​ពេល​​នេះ​សូ​ដា នីតា ​​ដែល​​កន្លង​​មក​​​ពុំ​​សូវ​​ខ្វល់​​​ខ្វាយ​​​រឿងគេ​​សរ​សេរ​ថា​​ តារា​​មាន​​សាច់​​​ទ្រូង​​ស្អាត​​នោះ​ ​បែរ​​ជា​ប​ង្វែរ​​ទិស​​ដៅ​​មិន​​​យល់​​ស្រប​​​ឱ្យ​​ប្រើ​​ពាក្យ​​​​នោះ​​ទៅ​វិ​ញ ។ ​​សូដា ​​នីតា ​​​ទោះ​​​ជា​​ក្នុង​ន័យ​​​លើក​​សរ​សើរ​​ឱ្យ​​​​​សប្បាយ​​ចិត្ត​ ​ក៏​​ដំណាក់​​កាល​​នេះ​លែ​ង​​សំខាន់​​​​​ទៀត​​​​​ហើយ​​​រហូត​​​​នាង​​​សុំ​​​​​មិន​​​ឱ្យ​ ​​​សរ​សេរ​​​ទាក់​​ទិន​​ភាព​​សិច​​ស៊ី​​ទៀត​​ផង​​ ​។ ​​

ប្រកា​រ​​ដែល​​សូ​ដា​ នីតា ​​មិន​​អាច​​ទ្រាំ​​​ស្តាប់​​​ការ​​និយា​យ​បែ​ប​នេះ​​ ព្រោះ​​នាង​​យល់​​ច្បាស់​​​ពី​​អារម្មណ៍​​​​មហា​​ជន​​ដែល​​កន្លង​​មក​​មាន​​តារា​​ស្រី​​ មួយ​​ចំនួន​​​​​បង្ហាញ​​ភាពសិ​ច​ស៊ី​​ហួស​​ហេតុ​​​នោះ ​​​ត្រូវ​​​​​រ​ង​ការ​ស្តី​ប​ន្តោស​​​ និង​​រិះ​​គន់​​​យ៉ាង​​ចាស់​​ដៃ​ គឺ​​មិន​​បាន​​ជួយ​​ឱ្យ​​​​មាន​​ការ​​ចាប់​​អារម្មណ៍​​​​ទេ ​បែរ​ជា​​ទាញ​​ធ្លាក់​​​ទឹក​​បាត់​​ទី​ផ្សារ​​​សិល្បៈ ​ពិសេស​​គេ​​លែង​​​ហៅ​​ឡើងឆា​ក​​ទូរ​ទស្សន៍​ ​។ ​អ៊ី​ចឹង​​ហើយ​ទើ​ប​​​សូដា នី​តា ​​​ព្រួយ​​បារម្ភ​​​​​​ព្រោះ​​​​កន្លង​​មក​​​​​​​រូប​​ភាព​​​បែប​​សិច​​ស៊ី​​​​របស់​​នាង​​​ ជា​​ច្រើន​​​ធ្លាក់​​ក្នុង​​កណ្តាប់​​ដៃ​​​សារ​ព័ត៌​​មាន​​​ស្ទើរ​​តែ​​ទាំង​​​អស់ ​​ពេល​​នាង​​​ទៅ​​ចូល​​រួម​​ពិធី​​ជប់​​លៀង​​នានា​រ​បស់​​អ្នក​សិ​ល្បៈ​ ​ហើយ​​​​គេ​សុំ​ថត​​រូប៕ ស.រ/Cambodia News

Cam4Cam31

Related Articles

Back to top button
Close
Close