លទ្ធ​ផល​ នៃ​កិច្ច​ប្រជុំរ​វាង​ CPP​ និង ​CNRP​ ព្រឹក​ថ្ងៃ​ទី​៣នេះ​

សារព័ត៌មាន​​ Cambodia News/

1620867_576705912424771_1268279992_nភ្នំពេញ(០៣ មីនា ២០១៤)៖ បន្ទាប់​ពី​បញ្ចប់កិច្ចប្រជុំជាង ៤ ម៉ោង ចាប់​ពី​ម៉ោង​ជាង ៩ ព្រឹក ថ្ងៃទី៣មីនានេះ គណៈ​កម្មការ​​​ចម្រុះ រវាងគណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​​ជាតិ​  បាន​ឯកភាព​លើ​សេចក្តី​ថ្លែងការណ៍រួម ដើម្បីសិក្សា និង​រៀប​ចំក្របខ័ណ្ឌ​កំណែ​ទម្រង់​ការបោះ​ឆ្នោត ​នាពេលខាងមុខ។

នោះគឺការឯកភាពគ្នា លើ​ការ​រៀប​ចំការ​ចុះឈ្មោះអ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះអ្នកបោះឆ្នោត ដើម្បីធានា និង​ការ​ពារសិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ការរៀបចំបង្កើតច្បាប់ ស្តីពី​ហិរញ្ញ​វត្ថុ​របស់​គណ​បក្ស​នយោ​បាយ និងការកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ជាដើម។

គណៈកម្មការចម្រុះ កែទម្រង់ការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សមាសភាពម្ខាង ៦ រូប ក៏បានកំណត់ថា នឹងជួបប្រជុំគ្នាម្តងទៀត នៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ៩ ព្រឹក នៅវិមានព្រឹទ្ធសភា៕ ​

Related Articles

Back to top button
Close
Close