សម្តេច​​តេជោ ​ឲ្យ​​ប្រជា​​ពល​​​រដ្ឋ​​​ត្រៀម​​​ពូជ​​​សម្រាប់​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​ស្រែ​​​ចំការ​​​

សារព័ត៌មាន​​ Cambodia News​/

ភ្នំ ​ពេញ (២៧ ឧសភា ២០១៦) ៖ ភ្លៀងបានចាប់ផ្ដើមធ្លាក់មកជាបណ្ដើរៗហើយ តាមតំបន់ និងខេត្តមួយចំនួន បន្ទាប់​ពី​យើង​បាន​ជួប​នូវ​គ្រោះ​រាំង​ស្ងួត​អស់​មួយ​រយៈ​។ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​កំពុងធ្លាក់មកនេះគឺជាឱកាសដ៏ល្អ សម្រាប់ប្រជាកសិករយើងក្នុងការចាប់ផ្ដើមភ្ជួរាស់ ដាស់ដី និង​ត្រៀម​ពូជ​សម្រាប់​ចាប់​ផ្ដើម​ធ្វើ​ស្រែ​ចំការ​ពី​ដើម​ឆ្នាំ​នេះ​ត​ទៅ​។ ​ ទន្ទឹមនឹងការចាប់ផ្តើមធ្វើស្រែចំការ សូមបងប្អូនត្រងទឹកទុកប្រើប្រាស់កុំអោយមានការខ្វះខាត។

សង្ឃឹមថា ក្នុងឆ្នាំនេះទិន្នផលរបស់ប្រជាកសិករនឹងបានផលល្អប្រសើរច្រើន នេះបើយោងទៅតាមប្រផ្នូលនៃគោឧសភរាជបរិភោគ ស្រូវ ពោត និងសណ្ដែក ក្នុង​ព្រះ​រាជពិធីច្រត់ព្រះនង្គ័លកាលពីពេលថ្មីៗនេះ  តែទោះបីជាយ៉ាងណាក៏ដោយ យើងសង្ឃឹមជឿជាក់ថា ប្រជាក​សិករ​យើង​នឹ​ង​បង្កើន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ថែម​ ទៀតក្នុងវិស័យកសិកម្មនេះ ។

សូមជូនពរប្រជាកសិករទូទាំងប្រទេសក្នុងរដូវបង្កបង្កើនផលឆ្នាំនេះ នេះជួបតែសំណាងល្អ និងទទួលបានផលល្អប្រសើរជាបន្តបន្ទាប់៕

4

 

Related Articles

Back to top button
Close
Close