បើក​រថ​យន្ត​ឡើង​ចំណោទ​ជ្រុល​ទៅ​បុក​ម៉ូតូ​របួស​ធ្ងន់​ម្នាក់​

ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ ថ្ងៃ​ទី​១៩​ ខែកុម្ភៈ មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង​រវាង​ រថយន្ដ​ និង​ម៉ូតូ​ បណ្ដាល​ឱ្យ​យុវជន​ម្នាក់​រង​របួសធ្ងន់​ នៅ​ចំណុច​កែង​រវាងផ្លូវ​លេខ​២៧១​និង​ផ្លូវ​លេខ​៤៣២​ ក្នុង​សង្កាត់​ទួល​ទំពូង២​ ខណ្ឌចំការមន​ ។​

​ជន​រង​គ្រោះ​មានឈ្មោះ​ មាស​ បូ​រី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​ជាងភ្លើង​ ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ របួសធ្ងន់​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​អត់​ស្គាល់ឈ្មោះ​ នៅ​ភូមិ​ឫស្សី​ សង្កាត់​-​ខណ្ឌមានជ័យ​ របួសស្រាល​ ។​ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ​ ភ្នំពេញ​ 1AL-9329​ ចំណែក​រថយន្ដ​ម៉ាក​តូ​យ៉ូ​តា​១​បាំង​កន្លះ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2N-6547​ ។​

​មុន​ពេល​កើតហេតុ​ រថយន្ដ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ លេខ​៤៣២​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កែង​ផ្លូវ​លេខ​២៧១​ ក៏​បុក​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ បណ្ដាល​ឱ្យ​ម៉ូតូ​គាប​ជាប់​ក្រោម​រថយន្ដ​  ធ្វើ​ឱ្យ​អ្នក​បើក​រង​របួសធ្ងន់​ និង​អ្នក​ជិះ​ពីក្រោយ​រង​របួសស្រាល​ ។​

​បច្ចុប្បន្ន​ រថយន្ដ​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ នគរបាល​ខណ្ឌចំការមន​ ដើម្បីដោះស្រាយតាម​នីតិវិធី​ ៕ ហេង នាង​

Related Articles

Back to top button
Close
Close