បុរស​​ម្នាក់​​ប៉ុន​ប៉ង​​រំលោភ​​សេព​សន្ថវៈ​ ក្មេង​​ស្រី​​អាយុ​​១១​​ឆ្នាំ​​ក្នុង​​បន្ទប់​ទឹក​​ទូរទស្សន៍​​ស៊ី​​ធី​​អិន​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​​ (០៦ មិថុនា ២០១៦) ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ចាប់ខ្លួន​ខណៈ​ពេល​ដែល​ធ្វើ​សកម្មភាព​ចាប់​អូស​ដៃ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ក្នុង​បរវេ​ណ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ។

ហេតុការណ៍​ប៉ុនប៉ង​ចាប់រំលោភ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​បរវេ​ណ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។

ជន​ល្មោភកាម​នោះ​ឈ្មោះ ជា ផា​ន់​នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ជ្រៅ ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្មេង​ស្រី​រូប​នោះ​ត្រូវ​បាន​ម្តាយ​នាំ​ទៅ​មើល​កម្មវិធី​មរតក​សំនៀង​នៅ​ក្នុង ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ចំណែក​ជនសង្ស័យ​ក៏​បាន​ទៅ​មើល​កម្មវិធី​កម្សាន្ត​នោះ​ដែរ ។

ខណៈ​ជនសង្ស័យ​ចូល​បន្ទប់ទឹក បត់ជើងតូច​រួច​ចេញ​មក​វិញ ក៏​បានឃើញ​ក្មេង​ស្រី​ដើរ​នៅ​មុខ​បន្ទប់ទឹក​ជនសង្ស័យ​ក៏​បាន​លួងលោម​រួច ចាប់​អូស​ដៃ​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ស្ទាបអង្អែល​រា​ង្គ​កាយ​បម្រុង​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ តែ​ត្រូវ​ក្មេង​ស្រី​រង​គ្រោះ​ស្រែក​ផ្អើល​គេ​ផ្អើល​ឯង និងរ​ត់ទៅ​ប្រាប់​ម្តាយ ហើយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ៕

4

 

Related Articles

Back to top button
Close
Close