ព័ត៌មាន​ចុងក្រោយ: ដំណឹងជ្រើសរើសភ្នាក់ងារស្វែងរកពាណិជ្ជកម្ម។ សារព័ត៌មាន Cambodia News ត្រូវការភ្នាក់ងារចំនួន ២ រូប ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មលើគេហទំព័រ Cambodia News។ សូមផ្ញើប្រវត្តិរូបមកកាន់ការិយាល័យអគារលេខ ២២៦ ផ្លូវ ១៥៥ ខាងត្បូងផ្សារទួលទំពូង។ ទូរស័ព្ទ ០៧៧ ៥១៤ ០៧០
សារព័ត៌មាន ឃែមបូឌា ញូស៌ (Cambodia News) គឺ​ជា​សំឡេង​ឯករាជ្យ​របស់​អ្នក​សារព័ត៌មាន​កម្ពុជា ដោយ​មិន​មាន​ការ​រំខាន​ពី​អ្នក​កែសម្រួល​បរទេស​ណា​ម្នាក់​ឡើយ។ Cambodia News បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នៅ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ការិយាល័យ​និពន្ធ ០១៧ ៥៣៥ ៥៣៥ អ៊ីម៉េល cambodia_news@yahoo.com

មហាជនស្នើសុំឲ្យ​មន្ត្រី​ពាក់ព័ន្ធ ពិនិត្យសំណង់អូឡាំពិកឡើងវិញ

សារព័ត៌មាន​ Cambodia News/

ភ្នំ ​ពេញ (០៩ មិថុនា ២០១៦) ៖ មហាជនបាន​ស្នើសុំឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី មេត្តា​ពិនិត្យ​លើ​ការ​ដ្ឋាន​សំណង់​​អូឡាំ​ពិច​ជាបន្ទាន់ពី​មាន​​ហេតុ​ការណ៍ ​ បាក់​ស្រុត​ដី​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ហើយ​មាន​រថយន្ត​៣​គ្រឿង​បាន​ធ្លាក់​ចូល​ក្នុ​ង​ដី​ មួយ​​បាន​កើត​ឡើង​ នៅ​ជាប់​របង​​ស្តាអូឡាំពិក ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករារួច​មក​នោះ​។

មហាជនក៏ ​បាន​លើក​ឡើង​ថា​ តើ​ការបាក់​ស្រុត​ដី​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ហើយ​មាន​រថយន្ត​៣​គ្រឿង​បាន​ធ្លាក់​ចូល​ក្នុ​ង​ដី​ ដែល​មើល​ទៅ​ពិត​ជា​​គ្រោះថ្នាក់ណាស់ ហើយ​នណាជាទទួលខុសត្រូវ លើបញ្ហាកើតឡើងនេះ ?

គួរ​បញ្ជាក់​ថា នាេវលាម៉ោងប្រមាណ ២រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ មាន​ហេតុការណ៍​បាក់​ស្រុត​ដី​មួយ​បាន​កើត​ឡើង​ នៅ​ជាប់​របង​ស្តាអូឡាំពិក ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បង្កឲ្យមានការភ្ញាក់ផ្អើល ហើយ​មាន​រថយន្ត​៣​គ្រឿង​បាន​ធ្លាក់​ចូល​ក្នុ​ង​ដី​ផង​ដែរ។

​ រថយន្ត៣គ្រឿងនោះម៉ាក កាមេរីប៉ាឡែន១គ្រឿង, ហុងដា CVR ពណ៌ទឹកប្រាក់មួយគ្រឿង និងពណ៌សំបកឪឡឹកមួយគ្រឿង បានមកចតចោលនៅជាប់របងការដ្ឋានសំណង់ ហើយក្រោយភ្លៀងធ្លាក់មួយមេធំ ក៏បណ្តាលឲ្យបាក់ស្រុតដីតែម្តង សំណាង​ល្អនៅក្នុងហេតុការណ៍នោះមិនមាននរណាម្នាក់រងរបួសឡើយ៕ ដោយ៖ ហេង នាង​

5

2 3 6 7 1

Comments are closed.