រថយន្ត​​ចាក់​​បេតុង​​បុក​​កិន​​នារី​​២​​នាក់​​ស្លាប់​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៣ មិថុនា ២០១៦) ៖ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៦ រថយន្ត​ចាក់​ប៉េ​តុង​ធុន​ធំ​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ពីក្រោយ រួច​កិន​ស្លាប់នារី​ ២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ នៅ​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

យោង​តាម​ប្រភព​ព័ត៌មាន​​បាន​​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​​ នារី​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ចេញពី​ស្ពាន​ច្បារ​អំពៅ​បំណង​ឆ្ពោះទៅ​កាន់​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​ធម្មតា ​​ស្រាប់តែ​មាន​រថយន្ត​ចាក់​ប៉េ​តុង​ធុន​ធំ​មួយ​ គ្រឿង ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 5A-0030 បើកបរ​ដោយ​បុរស​ម្នាក់​ស្រប​ទិស​គ្នា បាន​បើក​មក​កៀរ​ម៉ូតូ​នារី​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង រួច​​កិន​នារី​រង​គ្រោះ​ទាំង​២​នាក់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

បន្ទាប់ ​កើត​ហេតុ​ ភ្លាម​ៗ​នោះ​ រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន តែ​ត្រូវ​បាន​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ចំណុច​ខាងលើ​ដេញ​តាម​ឃាត់​បាន​មក ​វិញ ទាំង​រថយន្ត និង​អ្នកបើកបរ ។

សព​នារី​រង​គ្រោះ​ទាំង​២​នាក់​មាន ​វ័យ​ប្រមាណ​ជាង​២០​ឆ្នាំ​ដូច​គ្នា ហើយ​ពួក​គេ​ទាំង​២​នាក់​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ទំនាក់ទំនង​រក​សាច់ញាតិ ដើម្បី​អោយមក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចុះ​ វាស់វែង អូស​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​របស់​នារី​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។ ក្នុង​នោះ អ្នកបើកបរ​រថយន្ត​បង្ក​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​យក​ទៅ​ជាមួយ​ផង​ដែរ ៕

Capture Capture1

 

Related Articles

Back to top button
Close
Close