គ្រោះ​ថ្នាក់​​ចរាចរណ៍​​ថ្ងៃ​​ទី​​២២​​ខែ​​មិថុនា ​​​ស្លាប់ ​​៣​​នាក់​​ របួស​ធ្ងន់​​ស្រាល​​ ១៣​​នាក់​​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (២៣ មិថុនា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក (យប់ ៤លើក) បណ្ដាលអោយមនុស្សស្លាប់ ៣នាក់ ( ស្រី ១នាក់ ) រង​របួស​ធ្ងន់ ១០នាក់ ( ស្រី ១នាក់ ) និងរបួសស្រាល ៣នាក់ ( ស្រី ១នាក់ ) ។ 

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៩លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៦គ្រឿង រួមមាន ម៉ូតូចំនួន ១០គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង រថយន្តធុនធំ ចំនួន ៣គ្រឿង និងគោយន្ត ចំនួន ១គ្រឿង ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក ( ស្លាប់ ១នាក់ ) ,ស្រវឹង ១លើក ( ស្លាប់ ១នាក់ ) , ប្រជែងគ្រោះថ្នាក់ ២លើក , បត់គ្រោះថ្នាក់ ១លើក ( ស្លាប់ ១លើក ) និងមិនគោរពសិទ្ធិ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ ( យប់ ៥នាក់ ) ៕

1

 

 

Related Articles

Back to top button
Close
Close