សមត្ថ​កិច្ច​​ចុះ​​ព័ទ្ធ​​ចាប់​ចោរ​ប្លន់​មួយ​គ្រួសារ​​ឃាត់​ខ្លួន​បាន​​​ ​ម្តាយ​​ និង​កូន​​ ប្តី​រត់គេចខ្លួន​បាត់

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​​ (២៣ មិថុនា ២០១៦) ៖ ​កាល​ពី​ល្ងាច​ថ្ងៃទី​២២ ម្សិល​មិញ​​​ ក្រុម​សមត្ថកិច្ច​ចុះ​ឡោមព័ទ្ធ​ចាប់គ្រួសារ​មួយ​មាន​សមាជិក​៣​នាក់ ឪពុកម្តាយ និង​កូនប្រុស​ម្នាក់​ ​ដល់ផ្ទះស្ថិតនៅតាម​ផ្លូវលំ​ភូមិ​ក្រាំង​អ​ង្រ​ង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ ​ពីបទ​ ចោរកម្ម​លួច​ប្លន់​ឡាន និង​ម៉ូតូ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ ដោយ​សមត្ថ​កិច្ច​​បាន​ចាប់​ឃាត់ខ្លួន​ម្តាយ និង​កូនប្រុស​នៅក្នុង​ផ្ទះ តែ​បុរស​ជា​ប្តី​បាន​រត់គេចខ្លួន​មុន​សមត្ថកិច្ច​ចូលទៅ​ដល់។

ប្រភពពី ​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា មុន​ឈានទៅដល់​ការឡោមព័ទ្ធ និង​ចាប់ខ្លួន​ក្រុម​ប្លន់​ទាំងនេះ គឺ​ដោយសារតែ​ពួកគេ​បាន​លួច​ម៉ូតូ​មួយគ្រឿង នៅតាម​ផ្លូវ​ម៉​ង់​ឫទ្ធី ប៉ុន្តែ​ស៊យ​ម៉ូតូ​របស់​ជនរងគ្រោះ ចាប់​ប្រព័ន្ធ GPS ទើប​កម្លាំង​នគរបាល តាម​ទៅ​បង្ក្រាប​ជាក់ស្តែង​តែម្តង​។​

ក្រោយ​ចូល​ឆែកឆេរ​នៅក្នុង​ ផ្ទះ ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​នោះ កម្លាំង​នគរបាល​បាន​រកឃើញ និង​ដកហូត​រថយន្ត​មួយគ្រឿង និង​ម៉ូតូ​៣​គ្រឿង​ផងដែរ​៕

2

 

Related Articles

Back to top button
Close
Close