ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​ទៅ​បុក​គេ ​ពី​ក្រោយ​របួស​ធ្ងន់​ខ្លួន​ឯង ​

​ភ្នំ​ពេញ៖ កាលពីវេលាម៉ោង៩និង៥០នាទី ព្រឹកថ្ងៃទី១០ ខែកុម្ភៈ នារីម្នាក់ ខណៈកំពុងជិះម៉ូតូសុខៗ ស្រាប់តែមានអាការៈវិលមុខ ក៏​ជ្រុល​ចង្កូត​ទៅបុកគេ ពីក្រោយរបួសធ្ងន់ ខ្លួនឯង ​ស្ថិតនៅទល់មុខ វិទ្យាល័យជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែង កើតហេតុបាន ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចន្រ្ទា អាយុ១៩ឆ្នាំ មាន​មុខ​របរ​ជា​អាជីវករ លក់ដូរនៅផ្សារ ស៊ិនជូរីផ្លាហ្សា ជិះម៉ូតូមួយគ្រឿង ម៉ាកស្កូបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BR-4633 បើកបរក្នុងទិសពី លិចទៅកើត បុកគេពីក្រោយសន្លប់ស្តូកស្តឹង ខ្លួន​​ឯង​ត្រូវ​បានគេដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែត ។ ចំណែកឯម៉ូតូ ដែលជនរងគ្រោះជិះបុកនោះ ពុំត្រូវបានគេស្គាល់ម៉ាកនោះទេ ហើយពុំបានរករឿងផងដែរ។

បច្ចុប្បន្ន ម៉ូតូត្រូវនគរបាលយកទៅរក្សាទុក នៅម៉ូតូនគរបាលចោមចៅ ជាបណ្តោះអាសន្ន ដើម្បី​ដោះស្រាយបន្តទៀត៕ ហេង នាង

pheak-0086

Related Articles

Back to top button
Close
Close