រថយន្តក្រុងនៅ​ចិន​ផ្ទុះ​ឆេះ​ស្លាប់ ​៣៥​នាក់​

សារព័ត៌មាន​ Cambodia News/

ចិន (២៧ មិថុនា ២០១៦) ៖ បណ្តាញសារព័ត៌មានរ​ដ្ឋ​របស់​ចិន​បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣៥​នាក់ ដោយ​រួមទាំង​ក្មេង​២​នាក់​​បាន​ស្លាប់ នៅពេលដែល​រថយន្តក្រុង​ធំ​មួយ​បាន​ផ្ទុះ​ឆេះ​ជា​អណ្តាតភ្លើង បន្ទាប់ពី​វា​បាន​បុក​ចូល​របាំង​ផ្លូវ​ម្ខាង​ទៀត​នៅលើ​ផ្លូវ​មួយ​នៅ​​ប្រទេស ​ចិន​ភាគ​កណ្តាល​កាលពី​ថ្ងៃអាទិត្យ​។​

ទីភ្នា​ក់​សារព័ត៌មាន​ ស៊ីន​ហួរ​បស់​ចិន​បាន​រាយការណ៍​ថា ​ មនុស្ស​ចំនួន​២១​នាក់​បាន​រងរបួស ហើយ​អ្នកបើករថយន្ត​នេះ ត្រូវបាន​ចាប់​ឃាត់ខ្លួន​។​

​ក្រុមមន្ត្រី ​ជឿថា ការ​លេច​ធ្លាយ​ប្រេង​ដែល​បង្កឡើង​ដោយ​រថយន្តក្រុង​ដែល​បាន​ទៅបុក​ចូល​របាំង​ ផ្លូវ​ម្ខាង​ទៀត​នោះ​អាច​បង្កឱ្យមាន​អគ្គិភ័យ​ឆាបឆេះ​ឡើង​។ មូលហេតុ​ន​នៃ​ការបុក​របាំង​ផ្លូវ​នេះ មិនត្រូវ​បាន​គេ​ដឹង​ច្បាស់​នោះទេ​៕ ​

1

 

Related Articles

Back to top button
Close
Close