ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​បុរស​បី​នាក់​រងរ​បួសធ្ងន់​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២៣ និង​០០ នាទី​យប់​ថ្ងៃទី ២៩ ខែមករា ម៉ូតូ​ពីរ​គ្រឿង​ជិះ​បុក​គ្នា បណ្តាល​ឲ្យ​បុរស​បីនាក់​ត្រូវ​រងរបួស ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​

សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​សង្កេតឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក សេ ១២៥ ពណ៌​ខ្មៅ ស៊េរី ២០០៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1AH 1138 ជិះ​តាម​បណ្តោយ​ផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ជិះ​ដល់​ចំណុច​ខាងលើ​ស្រាប់​តែមាន​ក្រុមស្ទាវ​ពីរ​នាក់​ជិះ​ម៉ូតូ មួយគ្រឿង​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ ស៊េរី ២០១៣ ពាក់​ស្លាក​លេខ ពោធិ៍​សាត 1D 3685 ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​ពីក្រោយ​ម៉ូតូ​សេ​១២៥ ស៊េរី ២០០៩ ពេញទំហឹង​តែម្តង​ដែល​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ទាំងពីរ​គ្រឿង មាន​គ្នា​បីនាក់ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ក្រោយ​កើត​ហេតុ​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​ចុះមក​វាស់វែង ដកហូត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដោះស្រាយ​តាមច្បាប់ ៕ រដ្ឋ

ដោយ៖ ហេង នាង​

art1.3art1.2

Related Articles

Back to top button
Close
Close