យុវ​ជន​ម្នាក់​ជិះ​ម៉ូតូ​បុក​រថ​យន្ត​តាក់​ស៊ីម៉ែ​ត្រ​រ​ង​របួស​ធ្ងន់​ធ្ងរ​

Cambodia News

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង ២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃទី​២០ ខែ​មិនា យុវជន​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ​ក្នុង​ខណៈ​ដែល​រូបគេ​ជិះ​ម៉ូតូ​​ ហើយ​ជ្រុល​បុក​ចំក្បាល​រថយន្ត​តាក់ស៊ី​ម៉ែត្រ បណ្ដាល​ឲ្យ​បោក​ខ្ទប់​ទៅ​នឹង​ក្បាល​រថយន្ត​រង​របួស​ធ្ងន់​ធ្ង​រ នៅ​ចំណុច​មុខ​ណា​ហ្គា​វើ​ល ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន​។

ជុំវិញ​ហេតុការណ៍​ខាង​លើ​នេះ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​យុវជន​ម្នា​ក់​វ័យ​ជាង​២០​ឆ្នាំ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៣ តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ កាត់មុខ​ណា​ហ្គា​វើ​ល ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច បញ្ច្រាស​ទិស​ចរាចរណ៍ ដោយ​បាន​បើក​យ៉ាង​លឿន ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ មួយ​គ្រឿង ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2M-5204 ដែល​កំពុង​បើកបរ​ពី​កើ​តទៅ​លិច តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ បណ្ដាល​ឲ្យ​យុវជន​ជា​ម្ចាស់​ម៉ូតូ​សេ​១២៥ ហោះ​ផ្លោង​បោក​ខ្ទប់​ទៅ​នឹង​ក្បាល​រថយន្ត​តាក់ស៊ី​ម៉ែត្រ រង​របួស​ធ្ងន់ធ្ងរ​។ ​

ក្រោយកើត​ហេតុ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុយ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ ចំណែក​រថយន្ត​តាក់ស៊ី​ម៉ែត្រ​វិញ​នោះ ត្រូវ​ម្ចាស់​បើក​យក​ទៅ​ជួសជុល ដោយ​មិន​ទាមទារ​សំណង​ពី​យុវជន​បើក​ម៉ូតូ​បង្កហេតុ៕ ហេង នាង

art8.3

Related Articles

Back to top button
Close
Close