​ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ ក្រោម​កង់​រ​ថយន្ត​យី​ឌុប

សារព័ត៌មាន​​ Cambodia News​/

ភ្នំ​ពេញ (០៥ កក្កដា ២០១៦) ៖ ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ ក្រោមកង់រថយន្តយីឌុបសណ្តោងរ៉ឺម៉ក យ៉ាងអាណោចអាធ័ម និង​ក្មេង​ប្រុស​ម្នាក់​ទៀតរងរបួស។

ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ២០១១ ស្ថិតក្នុងភូមីដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តយីឌុបសណ្តោងរ៉ឺម៉កនោះបានបើកកៀរប៉ះដៃចង្កូតម៉ូតូក្មេងស្រីរងគ្រោះម៉ាកស្កូបពី ពណ៌ខ្មៅលាយផ្កាឈូក បណ្តាល​អោយ​ខ្ទាត់ចូលក្រោមកង់រថយន្ត ទើបត្រូវរថយន្តកិនស្លាប់បែបនេះតែម្តង៕

Capture

 

Related Articles

Back to top button
Close
Close