ស្ត្រី​ម្នាក់​ត្រូវ​ចោរ​ឆក់​យក​កា​បូប​ស្ពាយ​មាន​ជាង ​២០០០​ដុល្លារ​បាន​សម្រេច​

Cambodia News

ភ្នំពេញ​៖ ​កាលពី​វេលា​ម៉ោង ​២២ ​និង​៣០​នាទី​យប់​ ថ្ងៃទី​១៨ ខែ​មេសា​ ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ​ បាន​មក​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​មាន​លុយ​ជាង​២០០០​ដុល្លារ ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ឆា​លី តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ត្រង់​ចំណុច​ជិត​ប៉ុស្តិ៍​បឹងកក់​ទី​១ ក្នុង​ខណ្ឌ​ទួលគោក។

សាក្រី​​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ឆា​លី តាម​​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មក​ដល់​​ចំណុច​កើតហេតុ ស្រាប់​តែ​មាន​ជនសង្ស័យ​ពីរ​នាក់ ស្លៀកពាក់​ស៊ីវិល ​បាន​ធ្វើ​សកម្មភាព ឆក់​យក​កាបូបស្ពាយ​ដែល​មាន​លុយ​ជាង​២០០០​ដុល្លារ ពី​ស្ត្រី​រងគ្រោះ​បានសម្រេច​ រួច​​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ ចំណែក​ស្ត្រី​រង​គ្រោះ​​ដួល​ម៉ូតូ​បោក​ទៅ​នឹង​ថ្នល់​​​រង​របួស​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ​ ​

ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ត្រឹម​ចុះ​មក​ធ្វើ​កំណត់ហេតុ​ទុក​តែប៉ុណ្ណោះ ព្រោះ​ជនសង្ស័យ​រត់​គេច​ខ្លួន​បាត់​​ ទើប​សមត្ថកិច្ច​មកដល់​៕ ​ហេង នាង

art11.1

Related Articles

Back to top button
Close
Close